ទីក្រុង Goodwood៖ ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១៧, “ចាប់តាំងពីបង្ហាញខ្លួនលើកដំបូងនៅឆ្នាំ ១៩២៥ រថយន្ត Rolls-Royce Phantom ជាជម្រើសរបស់សុភាពបុរស និងសុភាពនារីដែលមានឥទ្ធិពល និងមានអំណាចបំផុតរបស់ពិភពលោក ដូច្នេះហើយរថយន្តនេះតែងតែមានវត្តមានជាប្រចាំ នៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនានា ។

ខណៈដែលរថយន្ត Rolls-Royce បើកទំព័រប្រវត្តិសាស្ត្រថ្មីរបស់ខ្លួន ម៉ូដែល Phantom ថ្មី ចង្អុលបង្ហាញផ្លូវទៅមុខសម្រាប់ឧស្សាហកម្មទំនិញប្រណីតសកលលោក ។ នោះគឺការបង្កើតនូវសម្រស់ និងថាមពលដ៏អស្ចារ្យ ដែលជានិមិត្តរូបនៃទ្រព្យសម្បត្តិ និងសមិទ្ធិផលរបស់មនុស្ស ។ នោះគឺជានិមិត្តរូប និងជាស្នាដៃសិល្បៈដែលទ្រទ្រង់ដល់សេចក្តីប្រាថ្នាផ្ទាល់ខ្លួនរបស់អតិថិជនម្នាក់ៗរបស់យើង” ។

សង្ខេបអំពីរថយន្ត Phantom ថ្មី

• គឺជារចនាបថថ្មីទាន់សម័យទាំងស្រុង ក្នុងអំបូររថយន្ត Phantom

• “ស្ថាបត្យកម្មប្រណីត” ថ្មីដោយប្រើប្រាស់សារធាតុអាលុយមីញ៉ូម គឺជាមូលដ្ឋានគ្រឹះសម្រាប់រថយន្ត Phantom ថ្មី ហើយធានាអត្តសញ្ញាណផ្នែកស្ថាបត្យកម្ម និងរូបមន្តរបស់រថយន្ត Rolls-Royce និងបង្កើននូវភាពងាយស្រួលក្នុងការធ្វើដំណើរប្រៀបបាននឹង “ការជិះលើកម្រាលព្រំទិព្វ” ដោយសារតែរថយន្តថ្មីនេះ មានទម្ងន់ស្រាល មាំ និងស្ងាត់ជាងមុន និងមានបច្ចេកវិទ្យាទាន់សម័យជាងមុនផងដែរ ។

• “ការឱបក្រសោប” ធ្វើឲ្យមានអារម្មណ៍ថាមិនបាច់ប្រឹងពេលចូលទៅជិះក្នុងរថយន្ត Phantom ថ្មី ។ 

• “បន្ទប់ប្រណីត” បានកំណត់និយមន័យឡើងវិញនូវផាសុកភាព និងភាពសម្រិតសម្រាំងនៃរថយន្ត Rolls-Royce ដែលជានិយាមការស្រាប់សម្រាប់រថយន្តនានា ។

• “វិចិត្រសាល” គឺជាទស្សនទានថ្មីសុទ្ធសាធស្ដីអំពីប្រណីតភាព ។

• ម៉ាស៊ីនប្រភេទថ្មី V12 ទែរបូភ្លោះកម្រិត 6.75 លីត្រ គឺជាបេះដូងដែលមានស្នូលោតយ៉ាងស្ងាត់ សម្រាប់រថយន្ត Phantom ថ្មីនេះ

• រថយន្ត Phantom ថ្មី គឺជារថយន្ត Rolls-Royce ដែលមានបច្ចេកវិទ្យាជឿនលឿនបំផុតពុំធ្លាប់មាន។

ចាប់តាំងពីបង្ហាញខ្លួនលើកដំបូងនៅឆ្នាំ ១៩២៥ រថយន្ត Rolls-Royce Phantom ជាជម្រើសរបស់សុភាពបុរស និងសុភាពនារី

នៅថ្ងៃនេះ និយាមការថ្មីនឹងត្រូវបានបង្កើតឡើងបន្ថែមទៀត នៅពេលដែលរថយន្ត Phantom ថ្មី ដែលជាជំនាន់ទី ៨ នៃម៉ូដែលនេះ បង្ហាញខ្លួនជាសាធារណៈ ។ ដើម្បីជាការសម្ពោធរថយន្តខ្សែស្រលាយ Phantom ដែលមានការរចនាទំនើបទាន់សម័យទាំងស្រុង និងមានភាពជឿនលឿនផ្នែកបច្ចេកវិទ្យា ក្រុមហ៊ុនរថយន្ត Rolls-Royce បានធ្វើបដិវដ្ដន៍ឧស្សាហកម្មរថយន្តប្រណីតដោយខ្លួនឯង ដោយបានចាកចេញពីទម្លាប់បច្ចុប្បន្នដែលប្រើប្រាស់មូលដ្ឋានផលិតគ្រឿងរួម ហើយចាប់យកគម្រូអាជីវកម្មប្រណីតថ្មីទាំងស្រុង ។

ខណៈដែលទំព័របន្ទាប់នៃដំណើររឿងរថយន្ត Rolls-Royce ចាប់ផ្ដើមបើក រថយន្ត Rolls-Royce ម៉ូដែល Phantom ថ្មីចង្អុលបង្ហាញផ្លូវទៅមុខសម្រាប់ឧស្សាហកម្មទំនិញប្រណីតរបស់សកលលោក ។

រថយន្ត Phantom ថ្មី ដែលជាជំនាន់ទី ៨ នៃម៉ូដែលនេះ បង្ហាញខ្លួនជាសាធារណៈ

ហ្ស៊ែនរបស់ម៉ូដែល Phantom ថ្មី

ផ្ទុយពីអ្វីដែលក្រុមហ៊ុនផលិតវត្ថុប្រណីតផ្សេងទៀត កំពុងព្យាយាមសម្រេចឲ្យបាននូវសេដ្ឋកិច្ចមាត្រដ្ឋាន តាមរយៈការប្រើប្រាស់នូវមូលដ្ឋានផលិតគ្រឿងរួមជាមួយនឹងក្រុមហ៊ុន ដែលផលិតក្នុងចំនួនច្រើនសម្រាប់ផ្គត់ផ្គង់ទីផ្សារ រថយន្ត Rolls-Royce សន្និដ្ឋានថា អនាគតនៃប្រណីតភាពពិតៗ គឺស្ថិតនៅលើការផលិតក្នុងចំនួនតិចពិតៗ តាមរយៈ “ស្ថាបត្យកម្មនៃប្រណីតភាព” ។

តើអ្វីជាស្ថាបត្យកម្មនៃប្រណីតភាព?

ស្ថាបត្យកម្មនៃប្រណីតភាព គឺជាស្ថាបត្យកម្មគ្រោងតួរថយន្តធ្វើពីអាលុយមីញ៉ូមសុទ្ធសាធ ដែលរចនាដោយក្រុមវិស្វកររបស់រថយន្ត Rolls-Royce ដែលស្ថាបត្យកម្មនេះនឹងប្រើប្រាស់សម្រាប់គ្រប់រថយន្ត Rolls-Royce នាពេលអនាគត ដោយចាប់ផ្ដើមដំបូងជាមួយនឹងរថយន្ត Phantom ថ្មីនេះទៅ ។ ដូច្នេះ នឹងលែងមានរថយន្ត Rolls-Royce ដែលនឹងត្រូវផលិតដោយប្រើគ្រោង Monocoque (ប្រើសាក់ស៊ី) ដែលក្រុមហ៊ុនផលិតរថយន្តដទៃទៀតតែងប្រើប្រាស់ ក៏ដូចជាប្រើប្រាស់ដោយម៉ាកយីហោប្រណីតមួយចំនួនដែលផលិតក្នុងចំនួនច្រើនផងដែរ ។

អនាគតនៃប្រណីតភាពពិតៗ គឺស្ថិតនៅលើការផលិតក្នុងចំនួនតិចពិតៗ តាមរយៈ “ស្ថាបត្យកម្មនៃប្រណីតភាព”

វិស្វកម្មនៃស្នាដៃឯកទំនើប

រថយន្ត Phantom ថ្មីគឺជារថយន្តដំបូងជំនាន់ថ្មីនៃម៉ាកយីហោរថយន្ត Rolls-Royce ដែលទទួលប្រយោជន៍ពីការបង្កើតនូវស្ថាបត្យកម្មប្រណីតភាពនេះ ។ ស្ថាបត្យកម្មថ្មីនេះ គឺជាមូលដ្ឋានគ្រឹះ ដែលធ្វើឲ្យរថយន្ត Phantom ជំនាន់ទី ៨ នេះរក្សាតំណែងរបស់ខ្លួនក្នុងនាមជា “រថយន្តល្អបំផុតក្នុងពិភពលោក” តាមរយៈការប្រើប្រាស់មូលដ្ឋានគ្រឹះល្អៗបំផុតយកមកកែច្នៃឲ្យកាន់តែប្រសើរជាងមុន ។

រថយន្តដែលស្ងាត់ជាងគេបំផុតក្នុងលោក

ការខិតខំប្រឹងប្រែងដែលមិនអាចគណនាបានគឺដើម្បីបង្កើត “រថយន្តដែលស្ងាត់បំផុតក្នុងលោក” រាប់បញ្ចូលទាំងការប្រើប្រាស់វ៉ែរនី កម្រាស់រហូតដល់ទៅពីរជាន់ ៦មីល្លីម៉ែត្រលើកញ្ចក់ជុំវិញរថយន្ត ការដំឡើងប្រព័ន្ធការពារសម្លេងរហូតដល់ទៅ ១៣០ គីឡូក្រាម តំណអាលុយមីញ៉ូមដែលមានទំហំធំបំផុតនៅពេលរថយន្តត្រូវបានផ្សារតួបញ្ចូលគ្នាដើម្បីការពារសម្លេងឲ្យបានប្រសើរជាងមុន និងការប្រើប្រាស់សារធាតុស្រូបយកសម្លេងក្នុងកម្រិតខ្ពស់ថែមទៀតផង ។

បេះដូងនៃរថយន្ត Rolls-Royce - ម៉ាស៊ីន V12 ដ៏អស្ចារ្យដែលត្រូវបានបង្កើតថ្មីឡើងវិញ

ផ្នែកស្នូលនៃគ្រប់រថយន្ត Rolls-Royce ទាំងអស់ក្នុងសម័យទំនើបនេះគឺកម្លាំងនៃម៉ាស៊ីន V12 ។ នៅពេលចាប់ផ្ដើមនូវទំព័របន្ទាប់នេះនៃវត្តមានរបស់រថយន្ត Rolls-Royce និងតាមរយៈការបង្កើតនូវស្ថាបត្យកម្មនៃប្រណីតភាព ម៉ូដែល Phantom ថ្មីក៏ទទួលប្រយោជន៍ពីម៉ាស៊ីនដែលផលិតថ្មីទាំងស្រុងនេះដែរ ។

រថយន្ត Phantom ថ្មីគឺជារថយន្តដំបូងជំនាន់ថ្មីនៃម៉ាកយីហោរថយន្ត Rolls-Royce ដែលទទួលប្រយោជន៍ពីការបង្កើតនូវស្ថាបត្យកម្មប្រណីតភាព

រថយន្ត Rolls-Royce ដែលមានបច្ចេកវិទ្យាទំនើបបំផុត

និយាមការមួយទៀតគឺស្ថាបត្យកម្មអេឡិចត្រូនិចរបស់ម៉ូដែល Phantom ថ្មី ដែលជាបង្គុំធំបំផុតដែលពុំធ្លាប់បានផលិតពីមុនមកឡើយដោយសម្ព័ន្ធក្រុមហ៊ុន BMW កុំថាឡើយតែក្រុមហ៊ុនរថយន្ត Rolls-Royce ។ ស្ថាបត្យកម្មនេះជួយឲ្យម៉ូដែល Phantom ថ្មីក្លាយជារថយន្ត ដែលមានបច្ចេកវិទ្យាទំនើបបំផុតក្នុងចំណោមរថយន្ត Rolls-Royce ។

រថយន្ត Phantom ថ្មី - ស្នាដៃឯកផ្នែករចនាម៉ូតទំនើបទាន់សម័យ

លោក Giles Taylor នាយកផ្នែករចនាម៉ូតនៃក្រុមហ៊ុនរថយន្ត Rolls-Royce បានថ្លែងថា៖ “ម៉ូដែល Phantom គឺជាគំរូនៃភាពមិនបាច់ប្រឹង គឺជាម៉ូដែលរថយន្តប្រវត្តិសាស្ត្រដែលស្ថិតក្នុងចំណោមវត្ថុប្រណីតដែលមានចំនួនតិចតួច ហើយមានទេពមន្តដ៏កម្រ ។ ម៉ូដែល Phantom ថ្មី ជាការអបអរដល់កេរ្តិ៍តំណែលផ្នែករចនាម៉ូតដ៏អស្ចារ្យ ហើយក៏បង្កើតនូវវត្តមានដ៏ទំនើប និងរស់រវើកសម្រាប់យុគសម័យថ្មីនៃការរចនាម៉ូតរបស់រថយន្ត Rolls-Royce”។

រថយន្ត Phantom: វត្ថុប្រណីតឈានមុខគេក្នុងពិភពលោក

ពេលឈានជើងឡើងជិះរថយន្ត Phantom ថ្មីនេះ គឺជាឱកាសមួយស្រាប់ទៅហើយ ។ នៅពេលនោះទ្វារបើកចំហ ។ ជម្រើសគឺមានតែបើកខ្លួនឯង ឬមានតៃកុងបើកជូន ។ នៅពេលដែលម្ចាស់ចូលទៅក្នុងរថយន្តឧបករណ៍ជំនួយ ឬជណ្ដើរជំនួយលៀនចេញ ហើយប៉ះថ្មមៗចំស៊ិនស៊័រ នៅលើដៃទ្វារ ។ នៅពេលនោះ ទ្វារខ្សឹបដោយស្វ័យប្រវត្តិឲ្យបិទដោយខ្លួនឯង ដែលក្ដោបអ្នកជិះខាងក្នុង ប្រៀបបាន “ការឱបក្រសោប" ដោយ វត្ថុប្រណីតឈានមុខគេក្នុងពិភពលោក ។

បេះដូងនៃសោភ័ណភាពរចនាបថទំនើបទាំងស្រុងនៃម៉ូដែល Phantom ថ្មី គឺស្ថិតនៅត្រង់ “វិចិត្រសាល”

វិចិត្រសាល - ទស្សនទានថ្មីស្ដីពីប្រណីតភាព

បេះដូងនៃសោភ័ណភាពរចនាបថទំនើបទាំងស្រុងនៃម៉ូដែល Phantom ថ្មី គឺស្ថិតនៅត្រង់ “វិចិត្រសាល” ដែលជាការបង្កើតថ្មីនៃភាពប្រណីតទំនើបទាន់សម័យសម្រាប់ផ្ទាំងតាប្លូបញ្ជារបស់រថយន្តនេះ ។

សិល្បៈនៃចលនាបម្លាស់ទី

លោក Taylor បានមានប្រសាសន៍ថា៖ “សិល្បៈគឺជាបេះដូងនៃទស្សនទានសម្រាប់ផ្ទៃខាងក្នុងរបស់រថយន្ត Phantom ថ្មី ។ យើងដឹងថា អតិថិជនរបស់យើងជាច្រើនគឺជាអ្នកចូលចិត្តសិល្បៈ ហើយតាមពិតទៅពួកគេថែមទាំងមានសំណុំវត្ថុប្រមូលទុក ខ្លួនឯងថែមទៀត ។ សិល្បៈគឺជាកត្តាចងចិត្តសម្រាប់អតិថិជនជាច្រើន” ។

ដូច្នេះបំណងពិតប្រាកដនៃ ឧបករណ៍ “វិចិត្រសាល” គឺក្លាយជា វិចិត្រសាលសិល្បៈមួយ ៕

សិល្បៈគឺជាបេះដូងនៃទស្សនទានសម្រាប់ផ្ទៃខាងក្នុងរបស់រថយន្ត Phantom ថ្មី
អតិថិជនរបស់យើងជាច្រើនគឺជាអ្នកចូលចិត្តសិល្បៈ ហើយតាមពិតទៅពួកគេថែមទាំងមានសំណុំវត្ថុប្រមូលទុក ខ្លួនឯងថែមទៀត
សិល្បៈ គឺជាកត្តាចងចិត្តសម្រាប់អតិថិជនជាច្រើន
បំណងពិតប្រាកដនៃ ឧបករណ៍ “វិចិត្រសាល” គឺក្លាយជា វិចិត្រសាលសិល្បៈមួយ
រថយន្ត Rolls-Royce Phantom ម៉ូដែលថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]