ភ្នំពេញ៖យោងតាមរបាយការណ៍តារាងបញ្ជី ទស្សនាវដ្តី Fortune 500 កាលពីល្ងាចថ្ងៃទី ២០ កក្កដា ឆ្នាំនេះ បង្ហាញថា ក្រុមហ៊ុន Huawei បានលោតឡើងចំណាត់ថ្នាក់ទៅលេខរៀងទី ៨៣ ជំនួសឲ្យលេខរៀងចាស់ ទី ១២៩ កាលពីឆ្នាំទៅ។

ជាមួយនឹងប្រាក់ចំណូល 78.51 ពាន់លានដុល្លារ ដែលជាការបំបែកឯកត្តកម្មលើកដំបូងរបស់ក្រុមហ៊ុននេះ ក្នុងចំណោមក្រុមហ៊ុន លំដាប់កំពូល ពិភពលោកទំាង ១០០។

តារាងបញ្ចី The Fortune 500 តែងតែបង្ហាញនូវ កិត្យានុភាព និង ទទួលស្គាល់នូវ កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនធំៗ ទាំងអស់ជុំវិញពិភពលោក ដែលគេស្គាល់ថា “បញ្ជីចុងក្រោយ” ចេញផ្សាយជារៀងរាល់ឆ្នាំ ដោយទស្សនាវដ្តី Fortune។

តារាងបញ្ចី The Fortune 500 ដាក់ចំណាត់ថ្នាក់ក្រុមហ៊ុននីមួយៗ ដោយយោងតាម បា្រក់ចំណូល និង ប្រាក់ចំណេញពោលគឹផ្តោតលើ ទំហំរបស់ក្រុមហ៊ុន ប្រៀបធៀបនឹង តារាងបញ្ជីដទៃ។

ការដាក់ចំណាត់ថ្នាក់របស់ The Fortune ៥០០ បានក្លាយទៅជា មគ្គុទេស្ទក៍ដ៏មានសារៈសំខាន់ ក្នុងការឆ្លុះបញ្ចាំង ពីកេរ្តិ៏ឈ្មោះរបស់ក្រុមហ៊ុននីមួយៗ ប្រើប្រាស់សម្រាប់វាស់ស្ទង់នូវភាពខ្លាំងរបស់ខ្លួន គឺ ទំហំ និង ការប្រកួតប្រជែងជាអន្តរជាតិ ដែលជាប៉ារ៉ាម៉ែត្រនៃសេដ្ឋកិច្ចសកលដែលហួសពីព្រំដែន, សញ្ជាតិនិងភាពខុសគ្នាខាងវប្បធម៌។

ម្យ៉ាងវិញទៀត Huawei ជាម៉ាកដែលមានតម្លៃ ដែលត្រូវបានទទួលស្គាល់ ដោយ ភ្នាក់ងារអាជ្ញាប័ណ្ណចំរុះ ហើយនិង ត្រូវបានជ្រើសរើសចូលទៅក្នុងតារាងម៉ាកល្បីមានតម្លៃលំដាប់ពិភពលោកយ៉ាងច្រើនទៀត។

ជាក់ស្តែង HUAWEI គឺជាក្រុមហ៊ុនចិនតែមួយគត់ដែលមានឈ្មោះនៅក្នុងតារាងម៉ាកល្បីមានតម្លៃលំដាប់ពិភពលោក ដែលចុះផ្សាយដោយទស្សនាវដ្តី Forbes ឆ្នាំ ២០១៧ និង ទទួលបានចំណាត់ថ្នាក់ទី ៤៩ ក្នុងតារាងម៉ាកមានតម្លៃបំផុត លំដាប់ពិភពលោកទាំង ១០០ the 2017 BrandZ ហើយនិងលោតឡើងបាន៧ថ្នាក់បន្ថែមទៀត។

បើធៀបទៅនឹងឆ្នាំមុន លេខរៀងទី៤០ នៅក្នុងបញ្ជីតារាងម៉ាកមានតម្លៃលំដាប់ពិភពលោក the Brand Finance 2017 Global 500។

តាំងឲ្យ មុខជំនួញទាំងបីរបស់ក្រុមហ៊ុន HUAWEI ទាំងមូល ក្រុមហ៊ុនហួវៃស្មាតហ្វូន សូមប្តេជ្ញាថា នឹងក្លាយទៅជាម៉ាក សញ្ញានៃវប្បធម៌បច្ចេកវិទ្យាដ៏ពេញនិយម ក្នុងចំណោមអ្នកប្រើប្រាស់ទូទាំងពិភពលោក។

យោងតាមរបាយការណ៏ស្ថិតិសិក្សាស្រាវជ្រាវទីផ្សារ ពីភ្នាក់ងារដែលត្រូវបានទទួលស្គាលធំទូលាយ ដូចជា IDC, SA និង Trendforce បង្ហាញថា HUAWEI មាន ភាគហ៊ុនទីផ្សារចំណាត់ថ្នាក់លេខ៣ នៃទីផ្សារស្មាតហ្វូន ពិភពលោក នៅក្នុងត្រីមាសទី១ ឆ្នាំ ២០១៧ ហើយលេខ១ នៅប្រទេសចិន។

ផលិតផលស្មាតហ្វូន flagship ស៊េរីP និងMate គឺបានចាក់ដុតនៅក្នុងក្រអៅបេះដូងអ្នកប្រើប្រាស់យ៉ាងច្រើន, ហើយនិង ជាមូលដ្ឋានគ្រឹះសម្រាប់ HUAWEI ក្នុងការពង្រីកសក្តានុពលអ្នកប្រើប្រាស់លំដាប់ថ្នាក់កណ្តាល ទៅថ្នាក់ខ្ពស់នៃទីផ្សារ៕ 

រូបភាព ទូរស័ព្ទម៉ាក HUAWEI P10/P10 Plus
ក្រុមហ៊ុន Huawei បានលោតឡើងចំណាត់ថ្នាក់ទៅលេខរៀងទី ៨៣

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]