ភ្នំពេញ៖ បច្ចុប្បន្ននេះ បច្ចេកវិទ្យាថ្មីៗអ្វីៗក៏ទំនើប បើធៀបទៅនឹងការរស់នៅ របស់មនុស្សជំនាន់ថ្មី យើងសង្កេតឃើញថាភាគច្រើនពួកគេចូលចិត្ត ញុំាអាហារខាងក្រៅផ្ទះ ច្រើនជាងខាងក្នុងផ្ទះ ដែលជាពិសេសនោះគឺមិត្តៗយុវវ័យតែម្តង ក្រោយពេលទំនេរពីការសិក្សា ឬការងារផ្សេងៗ ពួកគេនិយមរក កន្លែងញុំាអាហារណា ដែលមានបរិយាកាសល្អ ទាន់សម័យ ជាអាហារបែប Street Food ដែលពេញនិយមសម្រាប់យុវវ័យ ងាយស្រួលក្នុងការញុំាអាហារបណ្តើរ និយាយគ្នាលេងបណ្តើរផងដែរ។

ហើយថ្ងៃនេះផងដែរ ខ្មែរឡូត ក៏សូមណែនាំប្រិយមិត្ត ពីតំបន់អាហារឆ្ងាញ់មួយកន្លែង ដែលកំពុងតែទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំង នៅក្នុងស្រទាប់មិត្តៗយុវវ័យ ដោយតំបន់អាហារនេះមានឈ្មោះថា Block11 (ប្លុក១១) ដែលមានទីតាំងស្ថិតនៅ  ម្តុំ TK Avenue។

តំបន់អាហារ Block11

គួរឲ្យដឹងថា តំបន់អាហារឆ្ងាញ់ Block11 នេះ មានតូបលក់អាហារប្រមាណជា៩ តូបតែប៉ុណ្ណោះ ប៉ុន្តែបើនិយាយពីចំណូលប្រចាំថ្ងៃរបស់តូបលក់អាហារនីមួយៗវិញ គឺរកបានច្រើនមិនធម្មតា ដោយសារតែនៅទីនោះ ពោរពេញទៅដោយទីប្រជុំជន និងសាលារៀនជាច្រើន។

តំបន់អាហារ Block11

យ៉ាងណាមិញ ជួបជាមួយនឹងម្ចាស់តូប «មីខគោបាក់ទូក» ជាតូបអាហារមួយ ដែលលក់ដាច់ជាងគេនៅតំបន់អាហារ Block11 នេះ ដោយអ្នកស្រីបានបង្ហើបពី ចំណូលប្រចាំថ្ងៃប្រាប់មកកាន់ខ្មែរឡូតថា តាមថ្ងៃធម្មតាៗក្នុងមួយថ្ងៃអ្នកស្រីរកបាន ពី១០០ទៅ២០០ដុល្លារ

តូប«មីខគោបាក់ទូក» របស់អ្នកស្រីល្បីឈ្មោះ និងលក់ដាច់ខ្លាំងជាងគេនៅសាលាបាក់ទូក ទើបអ្នកស្រីសម្រេចចិត្តមកបើកសាខាមួយទៀតនៅឯ Block11 នេះឯង។ លើសពីនេះ មិនត្រឹមតែមានលក់ត្រឹមតែ ខគោ តែមួយមុខតែប៉ុណ្ណោះនោះទេ ប៉ុន្តែថែមទាំងមាន ស៊ុបតុងយ៉ាំ ជូរហិលៗ មានរសជាតិឆ្ងាញ់ និងលក់ដាច់បំផុតប្រចាំហាងផងដែរ។

តំបន់អាហារ Block11
តំបន់អាហារ Block11

ដោយឡែក ក្រឡេកមកតូបអាហារមួយទៀតនៅក្នុងតំបន់អាហារ Block11 នេះវិញម្តង គឺតូបលក់មីកូរ៉េ «K-BOP»ដែលតូបអាហារនេះក៏លក់ដាច់មិនចាញ់តូប «មីខគោបាក់ទូក» ប៉ុន្មាននោះដែរ។ យោងតាមការលើកឡើងរបស់ម្ចាស់តូប បានប្រាប់មកកាន់តែខ្មែរឡូតថា តូបមីកូរ៉េ«K-BOP»របស់លោក ជាធម្មតារកចំណូលបានពី៤០ម៉ឺន ទៅ៥០ម៉ឺន ប៉ុន្តែបើថ្ងៃណា លក់ដាច់ខ្លាំង ដូចជាថ្ងៃសៅរ៍-អាទិត្យជាដើម គឺរកបានរហូតដល់២០០ដុល្លារ ឬក៏លើសពីនេះផងដែរ។

តំបន់អាហារ Block11

គូរបញ្ជាក់ដែរថា តំបន់អាហារBlock11នេះ មានលក់អាហារច្រើនមុខគួរសម និងកំពុងទទួលបានការគាំទ្រខ្លាំងពីសំណាក់យុវវ័យ ។ ដោយតំបន់អាហារ Block11បើកដំណើរការជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៨យប់ និងមានទីតាំងស្ថិតនៅ បរិវេណ KOI Café ម្តុំ TK Avenue​ ទួលគោក ៕ 

តំបន់អាហារ Block11
តំបន់អាហារ Block11
តំបន់អាហារ Block11

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]