ភ្នំពេញ៖ ម្ចាស់បទ« ញីកែងជើង» លោក ងួន ចាន់ដេវីត តែងមានបទចម្រៀងថ្មីប្លែក ដើម្បីទាក់ទាញប្រជាប្រិយភាព។ ភាពល្បីរបស់ដេវីត កកើតជាបន្តបន្ទាប់ ទោះបី ប្ដូរដៃគូច្រៀងថ្មីក៏ដោយ។

ម្សិលមិញនេះដែរ ដេវីត ក៏បានចូលសម្រាកនៅមន្ទីរពេទ្យដែលមានវត្តមាន ទេព បូព្រឹក្សនៅកំដរ តែអ្វីដែលសំខាន់ គេឃើញរូបលោកហាក់ដូចខ្លាចម្ជុលពេលទៅ ព្យាបាលនៅពេទ្យ ហើយនេះក៏ជាប្រធានបទមួយកំពុងពេញនិយម ដែលមានអ្នកខ្លះលើកឡើងថា ដេវីត សាក់ពេញខ្លួន តែបែរជាមកខ្លាចម្ជុលតូចមួយ។

ឮព័ត៌មានបែបនេះ មិនបង្អង់យូរដៃគូ ទេព បូព្រឹក្ស រូបនេះបានតបសារទៅវិញថា៖ «ខ្ញុំមិនមែនខ្លាចម្ជុលទេ ដៃខ្ញុំវាឆ្អឹងម្ជុលបុកទៅវាចុកខ្លាំងមានតែសរសៃ នឹង ឆ្អឹង ហ្នឹង » នេះបើតាមអ្វីដែលលោកបានបង្ហោះក្នុងហ្វេសប៊ុកមុននេះ៕ 

ដេវីត ចូលមន្ទីរពេទ្យ ម្សិលមិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត