ភ្នំពេញ៖ នៅក្នុងសង្គមសិល្បៈខ្មែរ នរណាមិនស្គាល់តារាសម្តែងជើងចាស់ លោក ទេព រិនដារ៉ូនោះ ដែលមានភាពល្បីល្បាញយ៉ាងខ្លាំង កាលពីជាង៣០ឆ្នាំមុន។

កាលណានឹកទៅដល់ តារាដែលពោរពេញ ទៅដោយសមត្ថភាព និងមានទេពកោសល្យខ្ពស់ក្នុងវិស័យសិល្បៈខ្មែរយើង គេមិនអាចមើលរំលងតារាសម្តែងជើងចាស់ម្នាក់នេះបានឡើយ ហើយតែងពោលសរសើរបន្តៗគ្នាថា លោក ទេព រិនដារ៉ូ គឺជាដៃគូដ៏សាកសមគ្នាណាស់ ជាមួយនឹងអ្នកស្រី អម្ពរ ទេវី ដែលជាតារាសម្តែងជើងចាស់ដូចគ្នា។

ហើយគិតមកទល់នឹងបច្ចុប្បន្ននេះលោក ទេព រិនដារ៉ូ ក៏នៅតែបន្តនូវភាពល្បីល្បាញរបស់ខ្លួននេះដដែល ជាពិសេសគឺវិស័យខ្សែភាពយន្តផ្ទាល់តែម្តង ដោយទទួលបាននូវភាពជោគជ័យយ៉ាងត្រចះត្រចង់។

ជាក់ស្តែងគេសង្កេតឃើញលោក កំពុងតែថតភាពយន្តភាគល្បីៗជាច្រើនរឿង ឱ្យបណ្តាទូរទស្សន៍ធំៗ នៅក្នុងស្រុក។

មិនតែប៉ុណ្ណោះ ខ្សែភាពយន្ត ដែលលោកបានសម្តែង គឺមានទាំងរឿងបុរាណ និងរឿងសម័យដើរទន្ទឹមគ្នា។

ក្នុងនោះគេឃើញលោក ទេព រិនដារ៉ូ បានចូលរួមសម្តែងនៅក្នុងខ្សែភាពយន្តដូចជារឿង «អាពាហ៍ពិពាហ៍ចម្លែក» រឿង «ទឹកចិត្តម្តាយសម័យថ្មី» រឿង «គ្រូពេទ្យភូមិខ្ញុំ» រឿង «ចន្ទា្រ» រឿង «សូផាត» រឿង «ពស់កេងកង» និងរឿង «ហ្លួងព្រះស្តេចកន» ជាដើម។

មិនធម្មតាឯណា ទោះបីមានវ័យចំណាស់យ៉ាងក៏ដោយ ក៏តារាសម្តែងរូបនេះនៅតែរក្សាតំណែង ជាអ្នកសម្តែង និងភាពជោគជ័យរបស់ខ្លួនក្នុងសិល្បៈគួរឱ្យសរសើរ៕

ទស្សនារូបភាពដូចខាងក្រោមនេះ៖

រូបភាពលោក ទេព រិនដារ៉ូ ពេលសម្តែងនៅក្នុងរឿង ទឹកចិត្តម្តាយសម័យថ្មី
រូបភាពលោក ទេព រិនដារ៉ូ ពេលសម្តែងនៅក្នុងរឿង
រូបភាពលោក ទេព រិនដារ៉ូ ពេលសម្តែងនៅក្នុងរឿង
សកម្មភាពក្រៅឆាករបស់លោក ទេព រិនដារ៉ូ
សកម្មភាពក្រៅឆាករបស់លោក ទេព រិនដារ៉ូ
រូបភាពលោក ទេព រិនដារ៉ូ ពេលសម្តែងនៅក្នុងរឿង «សូផាត»
រូបភាពលោក ទេព រិនដារ៉ូ ពេលសម្តែងនៅក្នុងរឿង «សូផាត»
សកម្មភាពក្រៅឆាករបស់លោក ទេព រិនដារ៉ូ
សកម្មភាពក្រៅឆាករបស់លោក ទេព រិនដារ៉ូ
សកម្មភាពក្រៅឆាករបស់លោក ទេព រិនដារ៉ូ
សកម្មភាពក្រៅឆាករបស់លោក ទេព រិនដារ៉ូ
រូបភាពលោក ទេព រិនដារ៉ូ ពេលសម្តែងនៅក្នុងរឿង «ពស់កេងកង»
រូបភាពលោក ទេព រិនដារ៉ូ ពេលសម្តែងនៅក្នុងរឿង «ហ្លួងព្រះស្តេចកន»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព រិនដារ៉ូ