រុស្ស៊ី៖   Kaspersky ជាក្រុមហ៊ុនបង្កើតកម្មវិធីកម្ចាត់មេរោគមួយ ដែលមានប្រជាប្រិយភាពខ្លាំងជាងគេនៅលើពិភពលោក។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៧  និងមានទីតាំងមូលដ្ឋានស្ថិតនៅក្នុងទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី។

កាលពីថ្ងៃ អង្គារ ក្រុមហ៊ុន Kaspersky បានប្រកាសថា ពួកគេនឹងផ្ដល់ជូនការប្រើប្រាស់កម្មវិធីកម្ចាត់មេរោគ ដល់មនុស្សនៅលើពិភពលោកទាំងមូលដោយឥតគិតថ្លៃ។ ក្រុមហ៊ុន Kaspersky   ថា កម្មវិធីនេះមិនមែនជាកម្មវិធី សម្រាប់ជំនួស កម្មវិធីកម្ចាត់មេរោគដែលគិតប្រាក់ទេ ព្រោះថាកម្មវិធីដែលឥតគិតថ្លៃ អាចមានប្រសិទ្ធភាព ការពារមេរោគនៅលើអ៊ីម៉ែល​​ និងនៅលើវេបសាយនានាប៉ុណ្ណោះ។ នេះបើយោងតាមប្រភពព័ត៌មាន Reuters បានចុះផ្សាយ។

ប្រភពព័ត៌មានឲ្យដឹងទៀតថា បច្ចុប្បន្នកម្មវិធីនេះអាចប្រើប្រាស់បាន នៅក្នុងប្រទេសរុស្ស៊ី  ចិន  ដាណឺម៉ាក ណ័រវេស  ស៊ុយអែត និងហ្វាំងឡង់ ប៉ុណ្ណោះ។ គោលដៅបន្ទាប់មកទៀត កម្មវិធីកម្ចាត់មេរោគនេះ នឹងអាចប្រើបាននៅ​សហរដ្ឋអាមេរិក កាណាដា និងប្រទេសមួយចំនួនទៀតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក  តំបន់មជ្ឈឹមបូព៌ា  ទ្វីបអាហ្រ្វិក  ទ្វីបអឺរ៉ុប  និងបណ្តាប្រទេសក្នុងតំបន់អាស៊ីផងដែរ។ 

យ៉ាងណាមិញប្រទេសកម្ពជាមិនបានស្ថិតនៅលើផែនទី នៃតំបន់ដែលមានការផ្ដល់ជូនកម្មវិធីកម្ចាត់មេរោគឥតគិតថ្លៃទេ ប៉ុន្តែយើងមិនទាន់ដឹងច្បាស់ទេថា នៅពេលខាងមុខនេះក្រុមហ៊ុន Kaspersky នឹងធ្វើការពិចារណាផ្ដល់ជូនកម្មវិធីកម្ចាត់មេរោគនេះទៅដល់ប្រទេសកម្ពុជា និងប្រទេសមិនជាប់ក្នុងបញ្ជីដទៃទៀតដែរឬអត់។

ទីស្នាក់ការកណ្ដាលនៅក្នុងទីក្រុងម៉ូស្គូរបស់ក្រុមហ៊ុន Kaspersky
កម្មវិធីកម្ចាត់មេរោគដែលឥតគិតថ្លៃរបស់ Kaspersky
កម្មវិធីកម្ចាត់មេរោគរបស់ Kaspersky
តួនាទីនៃការការពាររបស់កម្មវិធីកម្ចាត់មេរោគ Kaspersky
ពេលវេលាដែលប្រទេសមួយចំនួននឹងទទួលការដាក់ឲ្យប្រើប្រាស់កម្មវិធីកម្ចាត់មេរោគរបស់ Kaspersky

ការផ្ដល់កម្មវិធីកម្ចាត់មេរោគដោយឥតគិតថ្លៃនេះ អាចមកពីក្រុមហ៊ុន Kaspersky ចង់បង្ហាញ គោលជំហររបស់ខ្លួនទៅកាន់ពិភពលោកទាំងមូលថា គេមិនបានឈរនៅក្រោយរដ្ឋាភិបាលរុស្ស៊ី ដូចការចោទប្រកាន់របស់សហរដ្ឋអាមេរិកមកលើខ្លួនរឿងលូកដៃការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦ នោះទេ។

ក្រុមហ៊ុន Kaspersky បានប្រាប់ទៀតថាប្រាក់ចំណូលនៃការលក់កម្មវិធីប្រឆាំងមេរោគនៅក្នុងសហរដ្ឋអាមេរិក បានធ្លាក់ចុះអស់ ១២លានដុល្លារដោយនៅសល់ត្រឹមតែ ១៥៦លានដុល្លារប៉ុណ្ណោះនៅឆ្នាំ២០១៦៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]