ភ្នំពេញ៖ មួយរយៈពេលចុងក្រោយមកនេះ គេសង្កេតឃើញថា តារាចម្រៀងរួមទ្រនំផលិតកម្មរស្មីហង្សមាសតែមួយ លោក ងួន ចាន់ដេវីត និងកញ្ញា ទេព បូព្រឹក្ស បានចាប់ដៃគូជាមួយគ្នា និងបានទាញនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មិត្តៗយុវវ័យ។

ហើយទំនាក់ទំនងរបស់អ្នកទាំងពីរ ក៏មានភាពជិតស្និទ្ធនឹងគ្នា ពីមួយថ្ងៃទៅមួយថ្ងៃ។ ជាក់ស្តែង មុននេះបន្តិច កញ្ញា ទេព បូព្រឹក្ស បានជូនតារាចម្រៀងលោក ងួន ចាន់ដេវីត មកមន្ទីរពេទ្យ ព្រោះតែមានជំងឺរយៈពេល៣ថ្ងៃកន្លងមកហើយ តែមិនបានមក ព្រោះតែគ្មានពេល។

កញ្ញា ទេព បូព្រឹក្ស បានរៀបរាប់នៅលើហ្វេសប៊ុករបស់ខ្លួនដូច្នេះថា៖

«ខ្លាចម្ជុលផងអីផងលោកអើយ អាណិតណាស់ឈឺខ្លាំង៣ថ្ងៃហើយ មិនមែនមិនចង់មកពេទ្យទេ តែគ្មានពេលមក លូវទ្រាំលែងបានត្រូវតែមកហើយ ឆាប់ជាណាជិតដល់ថ្ងៃធ្វើការហើយ»

អីយ៉ាកញ្ញា ទេព បូព្រឹក្ស នាំលោក ដេវីត មកមន្ទីរពេទ្យទៀត៕

ទស្សនារូបភាពខាងក្រោម ដែលដកស្រង់ពីហ្វេសប៊ុករបស់កញ្ញា ទេព បូព្រឹក្ស៖

លោក ងួន ចាន់ ដេវីត នៅមន្ទីរពេទ្យ
លោក ងួន ចាន់ ដេវីត នៅមន្ទីរពេទ្យ
លោក ងួន ចាន់ ដេវីត នៅមន្ទីរពេទ្យ
លោក ងួន ចាន់ ដេវីត នៅមន្ទីរពេទ្យ
លោក ងួន ចាន់ ដេវីត សម្រាកនៅមន្ទីរពេទ្យ
លោក ងួន ចាន់ ដេវីត និង កញ្ញា ទេព បូព្រឹក្ស
លោក ងួន ចាន់ ដេវីត និង កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស