ភ្នំពេញ៖ ជាទូទៅស្នាមសាក់ គេរមែងសាក់រូបដូចគ្នាលុះត្រា តែជាគូស្នេហ៍ ឬមិត្តស្និទ្ធស្នាលតែប៉ុណ្ណោះ។ តែចំពោះការស្រលាញ់ និងចូលចិត្តអត្ថន័យនៃរូប គឺអាចមានអ្នកខ្លះស្រលាញ់ដូចគ្នា តែក៏មិនប្រាកដថា អាចសាក់នៅរាងកាយត្រង់ចំណុចណាមួយដូចគ្នាដែរ។

ដោយឡែកចំពោះតារាពីរដួង គឺ អ្នកនាង ពេជ្រ សោភា និងអេដា ដែលសព្វថ្ងៃកំពុងឆក់យកបេះដូងប្រិយមិត្ត ពិសេសមិត្តៗយុវវ័យ តាមការច្រៀងនិងផលិតបទចម្រៀងថ្មីនោះ បែរជាមានចំណុចពិសេសមួយកន្លែងដូចគ្នា ដែលប្រិយមិត្តមិនធ្លាប់ដឹងពីមុនមក។

ក្រៅពីជាតារាចម្រៀង ដែលប្រកាសច្រៀងតែបទចម្រៀងនិពន្ធថ្មីដូចគ្នាហើយនោះ អ្នកទាំងពីរក៏មានស្នាមសាក់ដែលមានរូបរាងជាត្បូងពេជ្រ នៅលើក.ដៃដូចគ្នា ទោះបីជា ម្ចាស់បទ«មិត្តមួយរយឆ្នាំ» និងម្ចាស់បទ «គ្រាប់ពេជ្រ»ទាំងពីរអ្នកនេះ មានទ្រនំរស់ផ្សេងគ្នាក៏ដោយ ។

នេះបញ្ជាក់យ៉ាងច្បាស់ថា អ្នកទាំងពីរសុទ្ធតែស្រលាញ់សិល្បៈនៃការសាក់ ពិសេសរូបត្បូងពេជ្រនេះតែម្ដង ព្រោះរូបនេះពិតជាមានអត្ថន័យថា សម្រាប់អ្នកទាំងពីរជាក់ជាមិនខាន៕ 

តារាចម្រៀង ពេជ្រ សោភា
តារាចម្រៀង អេដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា