ភ្នំពេញ៖ តារាពហុជំនាញ អ្នកនាង ទូច ស្រីល័ក្ខ តែងតែបង្កភាពសប្បាយរីករាយ រាល់កម្មវិធីដែលអ្នកនាង ចូលរួមតាមការសម្ដែង អមជាមួយនឹងទឹកមុខបែបកំប្លែង។

ទេពកោសល្យទាំងព្រមនេះហើយ ដែលធ្វើឲ្យតារាសម្ដែងរូបនេះ អាចឈរជើងបានយ៉ាងរឹងមាំក្នុងវិស័យសិល្បៈ។

ទោះបីអ្នកនាង រៀបការមានស្វាមី និងមានវ័យជ្រេបន្តិចពិតមែន តែសម្រស់និងរូបរាង ស្រីល័ក្ខ នៅតែស្រស់ស្អាតមិនចាញ់អ្នកនៅលីវឡើយ។

ជាងនេះទៅទៀត ម្ចាស់បទ«សុភមង្គលមិនមែនស្ថិតលើលុយតែមួយមុខ» រូបនេះតែងតែចែករំលែកនូវរូបភាព ផ្អែមល្ហែមក្នុងគ្រួសារដែលបញ្ជាក់ថា អ្នកនាងពិតជាមានសុភមង្គល យ៉ាងពេញលេញ។

ដូចប៉ុន្មាននាទីមុននេះ តាមគណនីហ្វេសប៊ុករបស់អ្នកនាង បានបង្ហោះពីទិដ្ឋភាព អ្នកនាង រៀបចំធ្វើខួបកំណើតជូនស្វាមី ដែលបង្ហាញពីទំហំនៃការស្រលាញ់ ហើយវាក៏ជាកាដូដ៏មានន័យ សម្រាប់អ្នកនាង ទៅកាន់ស្វាមីផងដែរ។

ទង្វើមួយនេះ ស្ដែងចេញ ពីការយកចិត្តទុកដាក់របស់ ទូច ស្រីល័ក្ខ ទៅកាន់ស្វាមីទោះបីខ្លួនរវល់ការងារសិល្បៈយ៉ាងណា ក៏មិនភ្លេចថ្ងៃពិសេសស្វាមីដែរ៕

តោះទៅមើលរូបភាពស្រីល័ក្ខ ធ្វើខួបកំណើតជូនស្វាមីទាំងអស់គ្នា៖

ទិដ្ឋភាព ក្នុងផ្ទះតារាសម្ដែង អ្នកនាង ទូច ស្រីល័ក្ខ និងគ្រួសារ ក្នុងថ្ងៃខួបកំណើតរបស់ស្វាមី
ទិដ្ឋភាព ក្នុងផ្ទះតារាសម្ដែង អ្នកនាង ទូច ស្រីល័ក្ខ និងគ្រួសារ ក្នុងថ្ងៃខួបកំណើតរបស់ស្វាមី
ទិដ្ឋភាព ក្នុងផ្ទះតារាសម្ដែង អ្នកនាង ទូច ស្រីល័ក្ខ ធ្វើខួបឲ្យស្វាមី
តារាសម្ដែង អ្នកនាង ទូច ស្រីល័ក្ខ ធ្វើខួបកំណើតរបស់ស្វាមី
តារាសម្ដែង អ្នកនាង ទូច ស្រីល័ក្ខ និងគ្រួសារ ក្នុងថ្ងៃខួបកំណើតរបស់ស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទូច ស្រីល័ក្ខ