ភ្នំពេញ៖ ប្រិយមិត្តប្រហែលជាបាន ស្គាល់តារាសម្ដែងស្រីដែលល្បីខាងហូរទឹកភ្នែក អ្នកនាង លី ចាន់សីហា តាមទេពកោសល្យសម្ដែង ភាពយន្តជាច្រើនកន្លងមក។

មិនត្រឹមតែចេះមានសមត្ថភាពសម្ដែងទេ សូម្បីតែជំនួញរកស៊ី ក៏អ្នកនាងមានច្រើនក្នុងដៃដែរ។

បន្ទាប់ពីមានគ្រួសារ លី ចាន់សីហា ហាក់ស្ងប់ស្ងាត់ក្នុងសិល្បៈ ព្រោះរវល់ មើលអាជីវកម្មផ្ទាល់ខ្លួន ពិសេសជំនួញខាងសម្អាងការ។ 

អ្នកនាង លី ចាន់សីហា និងស្វាមី

ទាក់ទងនឹងរឿងជំនួញមួយនេះ អ្នកនាង បានផ្ដល់បទសម្ភាសន៍ មកខ្មែរឡូតដែរថា៖ « រឿងការងារសិល្បៈគឺមាន ឡើងនិងចុះ ទើបបងចង់យកចិត្តទុកដាក់ លើការរកស៊ីជាង។

តួឯកស្រីក្នុងរឿងមរណៈមាតារូបនេះ បានបន្ថែមថា «ដោយសារបងស្រលាញ់វប្បធម៌ខ្មែរ ទើបបង ហ៊ានយកសម្អាងការរបស់បង ចូលរួមប្រកួតកម្មវិធីពិព័រណ៍វប្បធម៌នៅជប៉ុន។ ការខិតខំរបស់បង មិនខាតឡើយ ព្រោះយើងទទួលបានជ័យលាភីលេខ១ ក្នុងពិព័រណ៍វប្បធម៌នោះ។

លទ្ធផលដែលបានមកនេះ មកពីសម្អាងការបង បានរិះរកម៉ូតសម្លៀកបំពាក់ខ្មែរដែលស្រស់ស្អាត និងមានអត្តសញ្ញាណជាតិ ព្រោះវាជាការប្រកួតប្រជែងដែលមានការចូលរួមពីប្រទេសជាច្រើន។  

នេះជាមោទនភាពធំមួយ ដែលសម្អាងការរបស់បង បានទទួលជ័យលាភីដែលតំណាងឲ្យកម្ពុជា ក្នុងការប្រកួតដ៏ធំមួយនេះ»។

តារាសម្ដែង លី ចាន់សីហា

គួរបញ្ជាក់ដែរថា បន្ទាប់ពីបានចូលរួមពិព័រណ៍អាពាហ៍ពិពាហ៍កន្លងមក សម្អាងការ លី ចាន់សីហា កាន់តែមានការគាំទ្រពីអតិថិជនច្រើនឡើង។

ព្រោះការបង្ហាញក្នុងពិព័រណ៍អាពាហ៍ពិពាហ៍ ខាងសម្អាងការ បានដាក់ម៉ូតសម្លៀកបំពាក់ថ្មីជាច្រើនមិនថា សម័យឬបុរាណ សម្រាប់តម្រូវចិត្តរបស់អតិថិជន។

មួយវិញទៀតសម្អាងការ លី ចាន់សីហា តែងផ្ដោតសំខាន់លើ គុណភាព សេវាកម្ម និងតម្លៃ ជូនអតិថិជន គ្រប់ស្រទាប់វណ្ណៈ។  

លើសពីនេះខាងសម្អាងការ ក៏មានជាកញ្ចប់សេវាសម្រាប់ អតិថិជនជ្រើសរើស រីឯតម្លៃគឺមានចាប់ពី២,០០០ដុល្លារឡើងទៅ៕

ខាងក្រោមនេះជាម៉ូតសម្លៀកបំពាក់ដ៏ពេញនិយម ដែលជាការច្នៃម៉ូតរបស់សម្អាងការលី ចាន់សីហា៖

សម្លៀកបំពាក់របស់សម្អាងការ លី ចាន់សីហា
សម្លៀកបំពាក់របស់សម្អាងការ លី ចាន់សីហា
សម្លៀកបំពាក់របស់សម្អាងការ លី ចាន់សីហា
សម្លៀកបំពាក់របស់សម្អាងការ លី ចាន់សីហា

រូបភាពផ្ដល់ឲ្យ៖ ដោយអ្នកនាង លីចាន់សីហា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

លី​ ចាន់សីហា