បរទេស៖ វាគឺជារឿងធម្មតាហើយដែលមនុស្សទូទៅធុញទ្រាន់ក្នុងការសាកថ្មទូរស័ព្ទញឹកញាប់។ ជាទូទៅអ្នកត្រូវចំណាយពេលវេលាយ៉ាងហោចណាស់ក៏១ម៉ោងទៅ២ម៉ោងដែរ ដើម្បីសាកថ្មឲ្យបានពេញវិញ បន្ទាប់ពីថ្មទូរស័ព្ទរបស់អ្នកអស់រលីងរហូតដល់រលត់។ 

ប៉ុន្តែថ្មីៗនេះលោក Yury Gogotsi ដែលជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនិងវិស្វកម្ម មកពីសាកលវិទ្យាល័យ Drexel បានបង្ហាញស្នាដៃថ្មីរបស់លោក ដែលអាចជួយឲ្យថ្មសាកពេញបាននៅក្នុងពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ។

លោក Yury Gogotsi

ថ្មរបស់លោក Yury ខុសពីថ្មធម្មតាត្រង់ថាថ្មធម្មតាមានច្រកតែមួយប៉ុណ្ណោះ សម្រាប់ឲ្យចរន្តចេញចូល ប៉ុន្តែប្រភេទថ្មរបស់គាត់គឺមានច្រកចេញចូលល្អិតៗជាច្រើនដែលអាចឲ្យអ៊ីយ៉ុងផ្លាស់ទីបានយ៉ាងរហ័ស។

គំរូថ្មរបស់លោក Yury Gogotsi

MXene គឺជាសមាសធាតុតូចៗស្ថិតនៅចន្លោះដែកចម្លងចរន្តនៅក្នុងថ្ម។ ការបញ្ចូលថ្មឲ្យពេញលឿនបែបនេះបាន ក៏ព្រោះនៅក្នុងថ្មប្រភេទនេះមានសមាសធាតុតូចៗ MXene ជាច្រើន ដែលមានតួនាទីជាច្រកផ្លូវសម្រាប់ចរន្តអគ្គិសនី ដូច្នេះមានន័យថាថ្មប្រភេទនេះមានផ្លូវច្រើនសម្រាប់ឲ្យចរន្តដើរ។

រូបរាងនៅក្នុងថ្មប្រភេទថ្មី

ទោះបីជាថ្មដែលគេបង្កើតថ្មីនេះមិនទាន់មានឈ្មោះ និងមិនទាន់បង្ហាញរូបរាងជាសាធារណៈនៅឡើយក៏ដោយ  ក៏របកគំហើញថ្មីនេះមានន័យថា នៅក្នុងពេលអនាគត ការបញ្ចូលថ្មទូរស័ព្ទឲ្យបានពេញ អាចនឹងចំណាយពេលតិចតួចខ្លាំងណាស់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]