(ភ្នំពេញ)៖​ បុរសពីរនាក់ដែលគេស្គាល់ថា ជាមិត្តភ័ក្រ បានផឹកស៊ីជាមួយគ្នា ស្រាប់តែម្ខាងបាននិយាយលេងលេបខាយជាមួយគូរដណ្តឹង របស់ខ្លួន ក៏កើតចិត្តប្រច័ណ្ឌបង្កើត ជាជម្លោះកាប់ចាក់គ្នាទៅវិញទៅមក បណ្តាលឱ្យរងរបួសធ្ងន់ដេកពេទ្យទាំងសងខាង។ ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលទាំងយប់នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះជួលជាន់ទី៣ ក្នុងភូមិអង្គ​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មន្ត្រីនគរបាលមូលដ្ឋាន បានឱ្យដឹងថា បុរសដែលប្រច័ណ្ឌមិត្តភ័ក្រ្ករូបនោះមានឈ្មោះ ចាន់ ស៊ី អាយុ២៥ឆ្នាំ ជាជាងផ្សារដែក ស្នាក់នៅ បន្ទប់ជួលភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ស្រុកកំណើតនៅភូមិក្រូច ឃុំកក់ ស្រុកពញ្ញាក្រែក ត្បូងឃ្មុំ។ ចំណែកជនរងគ្រោះ ម្នាក់ទៀតឈ្មោះ កិ ហុង អាយុ៣២ឆ្នាំ មុខរបរបើកឡាន ស្នាក់នៅសង្កាត់កំបូល មានស្រុកកំណើតនៅភូមិជៀច ឃុំមេម៉ងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

បើតាមមន្ត្រីមូលដ្ឋាន បានបន្តថា នៅមុនពេលកើតហេតុ បុរសទាំងពីរនាក់បានផឹងស៊ីជាមួយគ្នាបានពីថ្ងៃមកហើយខណៈដែលបុរស ឈ្មោះ កិ ហុង បាននិយាយលេងទៅកាន់នារីដែលត្រូវជាគូរដណ្តឹងរបស់បុរសឈ្មោះ ចាន់ ស៊ី ដោយប្រើពាក្យនិយាយលេង និងលេបខាយ ពាក្យសម្តីផងនោះ ក៏កើតចិត្តប្រច័ណ្ឌផ្ទុះហិង្សារកើតឡើង រវាងអ្នកទាំងពីបានទាញកាំបិតប៉័ងតោ កាប់ទៅលើគ្នាទៅវិញ ទៅមកលទ្ធផលដេកពេទ្យទាំងសងខាង។

បច្ចុប្បន្នសមត្ថកិច្ចមូលដ្ឋាន កំពុងធ្វើការសួរនាំជនរងគ្រោះទាំង២នាក់ និងស៊ើបអង្កេតរកយុត្តិធម៌ថាតើអ្នកណាខុស ឬអ្នកត្រូវ៕

ខឹងមិត្តភ័ក្រនិយាយលេបខាយគូដណ្តឹង ទាញកាំបិតប៉័ងតោកាប់ចាក់គ្នា រហូតចូលដេកពេទ្យទាំងសងខាង នៅខណ្ឌពោធិ៍សែនជ័យ
ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលទាំងយប់នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះជួលជាន់ទី៣ ក្នុងភូមិអង្គ​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលទាំងយប់នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះជួលជាន់ទី៣ ក្នុងភូមិអង្គ​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
បច្ចុប្បន្នសមត្ថកិច្ចមូលដ្ឋាន កំពុងធ្វើការសួរនាំជនរងគ្រោះទាំង២នាក់ និងស៊ើបអង្កេតរកយុត្តិធម៌ថាតើអ្នកណាខុស ឬអ្នកត្រូវ

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]