ខេត្ត​បន្ទាយ​មាន​ជ័យ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ​នៅ​​ព្រឹក​ថ្ងៃ​ទី​២៥ ​កក្កដា​ នេះ ​មាន​​​ការ​ភ្ញាក់​ផ្អើល​មួយ ស្ថិត​​ក្នុង​សាលា​បឋម​សិក្សា​​វត្ត​ត្រាច ​​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ​​ក្រុង​ប៉ោយ​ប៉ែ​ត​ ខណៈ​បុរស​មិន​គ្រប់ទឹក​ម្នាក់​ បាន​ជិះ​កង់​ចូល​ទៅ​សាលា​​ដើរអើត​​តាម​បន្ទប់​រៀន​ បន្ទាប់​​មក​​ចែក​ប្រាក់ដល់​​សិស្ស​ពេល​ចេញ​លេង​ ។

​ពេលនោះ ដោយ​ខ្លាច​មាន​​​ករណី​ចាប់​​នោះ ​សិស្សបាន​រ​​​ត់ទៅ​ប្រាប់​នាយក​សាលា​ ​និង​គ្រូ​ៗ​នៅ​ទីនោះ​​​ដេញចាប់​ជនសង្ស័យ​ ​និងមាន​​​សមត្ថកិច្ច​ចុះ​ដល់​កន្លែង​កើតហេតុផង ទើប​​ដឹង​​ថា ​បុរសជា​មនុស្ស​មិន​គ្រប់ទឹក​ ដើរ​​ដេក​តាម​វត្ត​ ស្ថិត​​​ក្នុងក្រុង​ប៉ោយ​ប៉ែ​ត​ ។

បើតាម​​លោក​ខេន​ ចៅ​ ជា​នាយក​សាលា​បឋម​សិក្សា​វត្ត​ត្រាច​ បាន​ប្រាប់​សមត្ថកិច្ច​ថា​ ខណៈ​លោក​កំពុង​មើល​រ​ថយន្ត​​ចាក់​ដី​ក្នុង​សាលា ​ស្រាប់តែ​មាន​សិស្ស​ៗ​រត់​ទៅ​ប្រាប់​ថា​ មាន​ជនសង្ស័យ​ម្នាក់​ទៅ​ចែក​ប្រាក់​សិស្ស ​ខ្លះ​បាន​500​រៀល​ ខ្លះ​1000​រៀល​ និង​ខ្លះ​បាន​រហូត​ដល់​1500​រៀល​ ។

ភ្លាម​នោះ​ លោក​និង​គ្រូ​ៗក៏​ទៅ​ពិនិត្យ​មើល ​ស្រាប់តែ​ជនសង្ស័យ​ផ្តួល​កង់​ចោល​រួច​ រត់​ចូល​ទៅ​ពួន​ក្នុង​វត្ត​ត្រាច ​ពេល​ព័ទ្ធ​ចាប់​បាន​ បែ​រ​ជា​សំពះ​អង្វរ​ថា «​កុំ​វាយ​ខ្ញុំ​ៗៗ» ។ ​យ៉ាង​ណា​ក៏​ដោយ ​នេះ​​ក៏​​ជា​វិធី​​ការពារ​មួយ​ល្អយ៉ាង​ប្រ​សើរ​​ ចៀស​វាង «​គោ​បាត់​ហើយទើបធ្វើ​​របង​ដែរ» ​​ព្រោះ​​កន្លង​មក ​ដោយ​មាន​ការលិចឪ​ពី​​ករណី​ចាប់​សិស្ស​ ឬ​ចាប់​ក្មេង​​តាម​បណ្តា​ខេត្ត ។​

ដើ​ម្បី​ការពារ​បញ្ហា​ខាង​លើ ​កុំ​កើតឡើង​​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​ លោក​ឧត្តម​សេនីយ៍ទោ​អាត់​ ខែ​ម ​ស្នងការ​នគរបាល​ខេត្ត​បាន​ដាក់​បទបញ្ជា​ដល់​កងកម្លាំង​គ្រប់​ស្រុក​ក្រុង​​ពង្រឹង​សុ​ន្តិ​សុខ​សុវត្ថិភាពជូន​ពលរដ្ឋ​ ពិសេស​សាលា​តាម​ភូមិ​នៅ​បន្ទាត់​ព្រំដែន​គេ​ឃើញ​​មាន​នគរបាល​ការពារ​ព្រំដែន​សហ​ការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​ភូមិ​ការពារ​សាលា​គ្រប់​ទីកន្លែង​ ហើយ​​សមត្ថកិច្ច​បញ្ជាក់​ថា​ ជា​បទ​បញ្ជា​របស់​មេបញ្ជាការ​វរៈ​ ពិសេស​បញ្ជា​របស់​លោក​ឧត្តមសេនីយ៍​ស្នងការ​ខេត្ត​តែ​ម្តង ។

សាលា​បឋម​សិក្សា​​វត្ត​ត្រាច ​​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ​​ក្រុង​ប៉ោយ​ប៉ែ​ត​ ខណៈ​បុរស​មិន​គ្រប់ទឹក​ម្នាក់​ បាន​ជិះ​កង់​ចូល​ទៅ​សាលា​​ដើរអើត​​តាម​បន្ទប់​រៀន​ បន្ទាប់​​មក​​ចែក​ប្រាក់ដល់​​សិស្ស​ពេល​ចេញ​លេង​
​ពេលនោះ ដោយ​ខ្លាច​មាន​​​ករណី​ចាប់​​នោះ ​សិស្សបាន​រ​​​ត់ទៅ​ប្រាប់​នាយក​សាលា​ ​និង​គ្រូ​ៗ​នៅ​ទីនោះ​​​ដេញចាប់​ជនសង្ស័យ​ ​និងមាន​​​សមត្ថកិច្ច​ចុះ​ដល់​កន្លែង​កើតហេតុផង ទើប​​ដឹង​​ថា ​បុរសជា​មនុស្ស​មិន​គ្រប់ទឹក​ ដើរ​​ដេក​តាម​វត្ត​ ស្ថិត​​​ក្នុងក្រុង​ប៉ោយ​ប៉ែ​ត​
បើតាម​​លោក​ខេន​ ចៅ​ ជា​នាយក​សាលា​បឋម​សិក្សា​វត្ត​ត្រាច​ បាន​ប្រាប់​សមត្ថកិច្ច​ថា​ ខណៈ​លោក​កំពុង​មើល​រ​ថយន្ត​​ចាក់​ដី​ក្នុង​សាលា ​ស្រាប់តែ​មាន​សិស្ស​ៗ​រត់​ទៅ​ប្រាប់​ថា​ មាន​ជនសង្ស័យ​ម្នាក់​ទៅ​ចែក​ប្រាក់​សិស្ស ​ខ្លះ​បាន​500​រៀល​ ខ្លះ​1000​រៀល​ និង​ខ្លះ​បាន​រហូត​ដល់​1500​រៀល​
ភ្លាម​នោះ​ លោក​និង​គ្រូ​ៗក៏​ទៅ​ពិនិត្យ​មើល ​ស្រាប់តែ​ជនសង្ស័យ​ផ្តួល​កង់​ចោល​រួច​ រត់​ចូល​ទៅ​ពួន​ក្នុង​វត្ត​ត្រាច ​ពេល​ព័ទ្ធ​ចាប់​បាន​ បែ​រ​ជា​សំពះ​អង្វរ​ថា «​កុំ​វាយ​ខ្ញុំ​ៗៗ»
យ៉ាង​ណា​ក៏​ដោយ ​នេះ​​ក៏​​ជា​វិធី​​ការពារ​មួយ​ល្អយ៉ាង​ប្រ​សើរ​​ ចៀស​វាង «​គោ​បាត់​ហើយទើបធ្វើ​​របង​ដែរ» ​​ព្រោះ​​កន្លង​មក ​ដោយ​មាន​ការលិចឪ​ពី​​ករណី​ចាប់​សិស្ស​ ឬ​ចាប់​ក្មេង​​តាម​បណ្តា​ខេត្ត
ដើ​ម្បី​ការពារ​បញ្ហា​ខាង​លើ ​កុំ​កើតឡើង​​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​ លោក​ឧត្តម​សេនីយ៍ទោ​អាត់​ ខែ​ម ​ស្នងការ​នគរបាល​ខេត្ត​បាន​ដាក់​បទបញ្ជា​ដល់​កងកម្លាំង​គ្រប់​ស្រុក​ក្រុង​​ពង្រឹង​សុ​ន្តិ​សុខ​សុវត្ថិភាពជូន​ពលរដ្ឋ​

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]