ខេត្តបាត់ដំបង ៖ សេចក្ដីរាយ​ការណ៍​ឱ្យ​ដឹង​ថា ក្មេង​អាយុ​១​ខួប​ម្នាក់​​បាន​ស្លាប់ ដោយ​សារ​លង់​ក្នុង​​ទឹកប៊ីដុង​​​ចំណុះ​៣០​លី​ត្រ ដែល​បាន​បង្ក​ការ​​ភ្ញាក់​យ៉ាង​ខ្លាំង កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២៤ កក្កដា ស្ថិត​ក្នុងភូមិ​ព្រៃ​រំចេក ឃុំ​តា​សាញ ស្រុក​សំឡូត ខេត្ត​បាត់​ដំបង​ ។

សេចក្តីរាយការណ៍​បន្ត​ថា ក្មេង​ប្រុស​រង​គ្រោះ​ខាងលើ ឈ្មោះ​បន រ៉ា​នុ​ត អាយុ​ទើប​១​ខួប (​បាន​ស្លាប់​នៅ​ក្នុង​ប៊ីដុង​ទឹក​ចំណុះ​៣០​លី​ត្រ ដែល​ទុក​នៅ​ខាងក្រោយ​ផ្ទះ​) ។ ប្រភព​ឱ្យ​ដឹង​ទៀត​​ថា ខណៈ​ពេល​ដែល​ឪពុក​ម្ដាយ​កំពុង​នៅ​ខាងក្នុង​ផ្ទះនោះ កូន​តូចនេះ​​បាន​ទៅ​​លេង​ទឹក​នៅ​ខាងក្រោយផ្ទះ​ ដោយ​គ្មាន​អ្នក​ណា​ចាប់អា​រម្មណ៍​នោះ​ទេ ។ បន្តិច​ក្រោយមក ពេល​នឹកឃើញក៏​ដើរ​ចេញ​ទៅ​មើល ស្រាប់​តែ​ប្រទះ​ឃើញ​កូនប្រុស​ដាំ​ក្បាល​ចូល​ក្នុង​ប៊ីដុង​ដែល​កាត់​មាត់ បណ្តាល​ឱ្យ​ឈ្លក់ទឹក​ស្លាប់​បាត់​ទៅ​ហើយ ។

មានការ​លើក​ឡើង​ថា នេះ​ជា​ការ​ធ្វេសប្រហែស​របស់​អាណាព្យាបាល ដែល​បណ្ដែតបណ្ដោយ​ឱ្យ​កូន​តូច​ៗ​លេង​ទឹក ហើយ​មិន​មើល​ថែ​ទាំ​ឱ្យ​បាន​ត្រឹមត្រូវ ទើប​បង្ក​ឱ្យ​មាន​មហន្តរាយ​ដល់​អាយុជីវិត​កូន​បែប​នេះ ។

ក្មេង​ប្រុស​រង​គ្រោះ​ខាងលើ ឈ្មោះ​បន រ៉ា​នុ​ត អាយុ​ទើប​១​ខួប (​បាន​ស្លាប់​នៅ​ក្នុង​ប៊ីដុង​ទឹក​ចំណុះ​៣០​លី​ត្រ ដែល​ទុក​នៅ​ខាងក្រោយ​ផ្ទះ​)
នេះ​ជា​ការ​ធ្វេសប្រហែស​របស់​អាណាព្យាបាល ដែល​បណ្ដែតបណ្ដោយ​ឱ្យ​កូន​តូច​ៗ​លេង​ទឹក ហើយ​មិន​មើល​ថែ​ទាំ​ឱ្យ​បាន​ត្រឹមត្រូវ ទើប​បង្ក​ឱ្យ​មាន​មហន្តរាយ​ដល់​អាយុជីវិត​កូន​បែប​នេះ
នេះ​ជា​ការ​ធ្វេសប្រហែស​របស់​អាណាព្យាបាល ដែល​បណ្ដែតបណ្ដោយ​ឱ្យ​កូន​តូច​ៗ​លេង​ទឹក ហើយ​មិន​មើល​ថែ​ទាំ​ឱ្យ​បាន​ត្រឹមត្រូវ ទើប​បង្ក​ឱ្យ​មាន​មហន្តរាយ​ដល់​អាយុជីវិត​កូន​បែប​នេះ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]