ភ្នំពេញ៖ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០១៧, ជាមួយនឹង ៤៥ ឆ្នាំនៃជំនាញ និងបទពិសោធន៍ក្នុងការស្វែងរកប្រភព និងការបម្រើកាហ្វេដ៏ល្អបំផុតនៅលើពិភពលោក ក្រុមហ៊ុន Starbucks បានប្រកាសអំពីការដាក់ឱ្យដំណើរការ Nitro Cold Brew នៅសាខាបឹងកេងកង របស់ខ្លួននៅប្រទេសកម្ពុជាចាប់ពីថ្ងៃនេះតទៅ វានាំមកនូវបទពិសោធន៍កាហ្វេត្រជាក់ដ៏អស្ចារ្យថ្មីមួយសំរាប់អតិថិជន។

ក្រុមហ៊ុន Starbucks បានប្រកាសអំពីការដាក់ឱ្យដំណើរការ Nitro Cold Brew នៅសាខាបឹងកេងកង

Nitro Cold Brew Starbucks ណែនាំជំរើស Cold Brew ថ្មីដែលមានបញ្ចូល Nitrogen ជាមួយនិងបច្ចេកទេសថ្មីក្នុងការបង្កើត ជាលក្ខណៈស្រទន់ និង ក្រែមដ៏អស្ចារ្យអមដោយរសជាតិស្រទន់ហើយបញ្ចប់នឹងក្លិនដ៏ពិសេស។ Nitro Cold Brew មានជាតិត្រជាក់ និងឆ្ងាញ់ពេលយកចេញពិីម៉ាស៊ីនភ្លាមៗ ដូច្នេះវាអាចទទួលទានបានដោយមិនត្រូវការទឹកកក មិនសូវមានជាតិផ្អែម ដើម្បីបន្លិចរសជាតិកាហ្វេដែលផ្តល់ពី ដំណើរការផលិតបែបត្រជាក់នៅក្នុងការឆុងកាហ្វេ។ តាំងពីសម្ពោធជាលើកដំបូងក្នុងខែឧសភា ឆ្នាំ ២០១៦ Nitro Cold Brew គឺភេសជ្ជៈមួយដែលមានភាពល្បីជាងគេនៅឯបន្ទប់ពិសោធន៍ Starbucks Reserve® Roastery នៅក្នុងរដ្ឋ seatle ។

ហាងកាហ្វេ Starbucks តែងតែយកចិត្តទុកដាក់ក្នុងការស្វែងរកនូវការច្នៃប្រឌិតពិសេសរបស់រសជាតិកាហ្វេ។ Nitro Cold Brew ត្រូវបានបង្កើតឡើងដោយមានគោលបំណង ផ្លាស់ប្តូរការគិតរបស់អតិថិជនអំពីរបៀបនៃការផ្តល់កាហ្វេត្រជាក់។ នៅក្នុងប្រទេស កម្ពុជា Nitro Cold Brew ត្រូវបានបង្កើនជាពិសេសនៅ Starbucks Reserve™ Coffee Experience Bar នៅឯសាខាបង្គោលក្នុងសង្កាត់បឹងកេងកង ។ ធ្វើឡើងដោយកាហ្វេកម្រ គ្រាប់កាហ្វេតូចៗ និងដាក់បម្រើជូនអតិថិជន ដោយផ្ទាល់ ដៃដោយ អ្នកជំនាញខាងឆុងកាហ្វេ Coffee Master ដែលពាក់អៀមពណ៌ខ្មៅ។ ការប្រើប្រាស់ពេលវេលា ការយកចិត្តទុកដាក់ និងការស្រលាញ់កាហ្វេនឹងត្រូវបានបញ្ចូលនៅក្នុងដំណើរ របៀបឆុងភេសជ្ជៈកាហ្វេ ដើម្បីបង្កើតលទ្ធផលដែលកាន់តែប្រសើរឡើង ព្រមទាំងនឹងធ្វើឱ្យអ្នកចូលចិត្តកាហ្វេនៅក្នុងប្រទេសកម្ពុជាមានការភ្ញាក់ផ្អើល។

Nitro Cold Brew មានជាតិត្រជាក់ និងឆ្ងាញ់ពេលយកចេញពិីម៉ាស៊ីនភ្លាមៗ

ព័ត៌មានបន្ថែមអំពី Starbucks® Nitro Cold Brew៖ 

១ ការចម្រាញ់ចេញដោយយឹតៗ

Starbucks® Nitro Cold Brew ជាលទ្ធផលចេញពីគ្រាប់កាហ្វេ Starbucks Reserve™ ដ៏កម្រ និង ល្អបំផុត ដោយប្រើរយៈពេល ១០ ម៉ោងក្នុងការចម្រាញ់ជាមូយនឹងបរិមាណតិចតួច ដែលត្រូវបានធ្វើដោយការយកចិត្តទុកដាក់ពីអ្នកឆុងកាហ្វេដ៏ជំនាញជារៀងរាល់ថ្ងៃ។

២ របៀបនៃការចាក់

អ្នកជំនាញឆុងកាហ្វេរបស់យើងចាក់ Starbucks® Nitro Cold Brew ទៅក្នុងកែវមួយ ដែលដាក់លើថាសរាបស្មើរ ដែលអ្នកអាចមើលឃើញពីពពុះនៃ nitrogen វិលជុំវិញយ៉ាងស្អាត។

៣ មានជាតិកាឡូរីតិច

កែវ Tall នៃ Starbucks® Nitro Cold Brew ផ្ទុក៥កាឡូរីតែប៉ុណ្ណោះ ដែលអាចបំពេញនូវចំណូលចិត្តនៃរសជាតិក្រែមដ៏ឈ្ងុយឆ្ងាញ់របស់អ្នក។

៤ មិនមានជាតិផ្អែម

Starbucks® Nitro Cold Brew ត្រូវបានបម្រើដោយពុំដាក់ជាតិស្ករ ដើម្បីបន្លិចចេញនូវរសជាតិកាហ្វេចេញពីវិធីឆុងរបៀបត្រជាក់។

៥ វាស្រដៀងនឹងស្រាបៀរ ប៉ុន្តែមិនដូចទាំងស្រុងទេ

រូបរាង និងកំហាប់នៃ Starbucks® Nitro Cold Brew ត្រូវបានគេប្រៀបធៀបជាមួយនឹងស្រាបៀរ។ ភ្ញៀវមួយចំនួនឆ្ងល់ថា តើវាមានផ្ទុកជាតិគ្រឿងស្រវឹងដែរឬទេ? ទេ, Nitro Cold Brew ត្រូវបានបម្រើដោយជាតិផ្អែមធម្មជាតិបានពីបំពង់ស្រាប់ ជាមួយនឹងពពុះ nitrogen ដែលធ្វើឲ្យមានរសជាតិក្រែម ខាប់ឆ្ងាញ់ជាប់មាត់ ៕ 

ហាងកាហ្វេ Starbucks តែងតែយកចិត្តទុកដាក់ក្នុងការស្វែងរកនូវការច្នៃប្រឌិតពិសេសរបស់រសជាតិកាហ្វេ
Nitro Cold Brew ត្រូវបានបង្កើតឡើងដោយមានគោលបំណង ផ្លាស់ប្តូរការគិតរបស់អតិថិជនអំពីរបៀបនៃការផ្តល់កាហ្វេត្រជាក់
នៅក្នុងប្រទេស កម្ពុជា Nitro Cold Brew ត្រូវបានបង្កើនជាពិសេសនៅ Starbucks Reserve™ Coffee Experience Bar នៅឯសាខាបង្គោលក្នុងសង្កាត់បឹងកេងកង
ធ្វើឡើងដោយកាហ្វេកម្រ គ្រាប់កាហ្វេតូចៗ និងដាក់បម្រើជូនអតិថិជន ដោយផ្ទាល់ ដៃដោយ អ្នកជំនាញខាងឆុងកាហ្វេ Coffee Master ដែលពាក់អៀមពណ៌ខ្មៅ
ការប្រើប្រាស់ពេលវេលា ការយកចិត្តទុកដាក់ និងការស្រលាញ់កាហ្វេនឹងត្រូវបានបញ្ចូលនៅក្នុងដំណើរ របៀបឆុង ភេសជ្ជៈកាហ្វេ
Starbucks ចាប់ផ្តើមផលិត Nitro Cold Brew នៅកម្ពុជា
Nitro Cold Brew គឺភេសជ្ជៈមួយដែលមានភាពល្បីជាងគេនៅឯបន្ទប់ពិសោធន៍ Starbucks Reserve® Roastery នៅក្នុងរដ្ឋ seatle

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]