ថៃ៖ តារាចម្រៀងស្រី Yinglee ម្ចាស់បទ «Your Heart For My Number» បានធ្លាក់ខ្លួនមានជំងឺជាទម្ងន់ដោយសារ ជំងឺសម្ពាធឈាម រហូតដល់មានអាការៈហើមមុខ ហើមខ្លួន មើលមិនចង់ស្គាល់ ហើយស្ទើរតែបានក្លាយទៅជាមនុស្សម្នាក់ផ្សេងទៀត។

ក្រោយមានជំងឺបែបនេះ តារាចម្រៀងស្រី Yinglee ក៏បានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដោយផ្អាកការងារសិល្បៈមួយរយៈ ហើយបន្ទាប់មកទៀតនាងក៏បានសម្រេចចិត្តទៅវះកាត់យកខ្លាញ់ពីផ្ទៃមុខ និងក របស់ខ្លួនចេញ។

ហើយទីបំផុត នៅថ្ងៃទី២៤កក្កដា ម្សិលមិញនេះ នៅក្នុងអ៊ីនស្តារក្រាមរបស់កញ្ញា Yinglee ក៏បានបង្ហាញប្រាប់ឱ្យបណ្តាអ្នកគាំទ្ររបស់ខ្លួនបានដឹងថា ពេលនេះនាងពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលផ្ទៃមុខដ៏ស្រស់ស្អាតរបស់នាង បានត្រលប់មករកសភាពដូចដើមវិញដូច្នេះ៕

ទស្សនារូបភាពរបស់តារាចម្រៀង Yinglee បច្ចុប្បន្នដូចខាងក្រោមនេះ៖ 

តារាចម្រៀងស្រី Yinglee បច្ចុប្បន្ន
តារាចម្រៀងស្រី Yinglee បច្ចុប្បន្ន
តារាចម្រៀងស្រី Yinglee បច្ចុប្បន្ន
តារាចម្រៀងស្រី Yinglee បច្ចុប្បន្ន
តារាចម្រៀងស្រី Yinglee បច្ចុប្បន្ន
តារាចម្រៀងស្រី Yinglee
តារាចម្រៀងស្រី Yinglee ពេលមានជំងឺហើមមុខមាត់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]