ចិន៖ កីឡាករវ័យក្មេង Robert Kenedy ដែលលេងក្នុងក្លិបតោខៀវ Chelsea បានរងការរិះគន់ និងខឹងសម្បាយ៉ាងខ្លាំងពីប្រជាជនចិន ដោយសារតែប្រើពាក្យសម្តីមិនសមរម្យ ដែលខ្លួនបានសរសេរបង្ហោះនៅលើបណ្តាញសង្គម។

រឿងនេះបានកើតឡើងមុនការប្រកួតមិត្តភាពរវាងក្រុមតោខៀវ Chelsea និងក្រុមកាំភ្លើងធំ Arsenal កាលពីថ្ងៃសៅរ៍ ដោយកីឡាករវ័យក្មេងសញ្ជាតិប្រេស៊ីលរូបនេះ បានបង្ហោះរូបភាពជាច្រើនភ្ជាប់ជាមួយសារ ដែលសរសេរជាភាសាព័រទុយហ្គាល់ ដោយក្នុងនោះមានន័យថា «F**k China» «Wake up China, Id*ot» ដែលអត្ថន័យទាំងនេះ គឺកីឡាករ Kenedy ចង់សំដៅលើប្រព័ន្ធសន្តិសុខនៅក្នុងប្រទេសចិន។

ការបង្ហោះរូបភាពនិងអត្ថន័យទាំងនេះ ក៏ត្រូវបានលុបចោលវិញភ្លាមៗផងដែរ ដោយសារតែ កីឡាកររូបនេះ ទទួលបានប្រតិកម្មខឹងសម្បាពីមហាជនដែលប្រើប្រាស់បណ្តាញសង្គម។ បើទោះជាយ៉ាងណាក៏ដោយ Kenedy ដែលជាខ្សែបម្រើស្លាបរបស់ Chelsea ក៏បានបង្ហោះសារសុំទោសអ្នកគាំទ្រវិញផងដែរ ក្រោយពីមានរឿងនេះកើតឡើង។

បន្ថែមពីការសុំអធ្យាស្រ័យជាលក្ខណៈបុគ្គល ក្លិបតោខៀវ Chelsea ផ្ទាល់ក៏បានចេញសារសុំទោសទៅកាន់ប្រជាជនចិនផងដែរ តាមរយៈបណ្តាញសង្គម Weibo។

ក្លិប Chelsea បានពន្យល់ឲ្យដឹងថា ការបង្ហោះរបស់កីឡាករ Kenedy ពិតជាមិនអាចទទួលយកបាន ដូច្នេះគេសាកសមនឹងទទួលការិះគន់ចំពោះទង្វើរបស់គេ។

ដោយឡែកចំពោះអ្នកប្រើប្រាស់បណ្តាញសង្គមវិញ ក៏បានស្នើរឲ្យ Chelsea ដាក់ពិន័យទៅលើកីឡាកររូបនេះផងដែរ៕ 

កីឡាករវ័យក្មេង Robert Kenedy បានរងការរិះគន់ និងខឹងសម្បាយ៉ាងខ្លាំងពីប្រជាជនចិន ដោយសារតែប្រើពាក្យសម្តីមិនសមរម្យ ដែលខ្លួនបានសរសេរបង្ហោះនៅលើបណ្តាញសង្គម
ក្លិប Chelsea បានពន្យល់ឲ្យដឹងថា ការបង្ហោះរបស់កីឡាករ Kenedy ពិតជាមិនអាចទទួលយកបាន ដូច្នេះគេសាកសមនឹងទទួលការិះគន់ចំពោះទង្វើរបស់គេ
កីឡាករ Kenedy ចេញមុខសុំទោស

ប្រភព៖ Shanghaiist

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]