បរទេស៖ កាលពីសប្ដាហ៍មុនក្រុមហ៊ុន Microsoft បានប្រកាសថាកម្មវិធីមួយដែលមានអាយុកាលជាង៣ទសវត្សរបស់ខ្លួននឹងមិនត្រូវបានដាក់បន្តឲ្យប្រើប្រាស់នៅលើប្រព័ន្ធប្រតិបត្តិការ Windows ជំនាន់ក្រោយៗទៀតឡើយ។ 

កម្មវិធី Microsoft Paint ត្រូវបានដាក់ឲ្យប្រាស់ដំបូងនៅក្នុងឆ្នាំ១៩៨៥នៅលើប្រព័ន្ធប្រតិបត្តិការ Windows ជំនាន់ដំបូងប៉ុន្តែនៅក្នុងពេលខាងមុខនេះកម្មវិធីមួយនេះនឹងត្រូវក្រុមហ៊ុន Microsoft លុបបំបាត់ចោល។ មានមនុស្សជាច្រើននៅលើបណ្តាញទំនាក់ទំនងសង្គមនានាបានបញ្ចេញភាពសោកស្ដាយចំពោះព័ត៌មាននេះផងដែរ។ 

រូបភាពដែលត្រូវបានដាក់នៅលើបណ្តាញទំនាក់ទំនងសង្គម

សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Microsoft ក៏បានបន្ថែមដែរថា កម្មវិធី Microsoft Paint នៅតែអាចទាញយកមកប្រើបាននៅលើកុំព្យូទ័រដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows ទាបៗ។ ឯលក្ខណៈពិសេសៗមួយចំនួនរបស់ Microsoft Paint នឹងត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធី Paint 3D ដែលជាកម្មវិធីមួយដែលត្រូវបានដាក់ឲ្យប្រើប្រាស់កាលពីឆ្នាំមុន។ 

ក្រុមហ៊ុន Microsoft ក៏បានប្រាប់បន្តទៀតថា កម្មវិធី Paint 3D គឺជាកម្មវិធីមួយសម្រាប់អ្នកដែលមានគំនិតច្នៃប្រឌិតក្មុងការគូររូប ហើយកម្មវិធីនេះអាចទាញយកបានដោយឥតគិតថ្លៃនៅលើព្យូទ័រដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows 10 ឡើងទៅ៕

រូបគំនូរនៅលើកម្មវិធី Paint 3D

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]