ការលាបពណ៌សក់  សឹងក្លាយជារឿងទូទៅមួយទៅហើយ ជាពិសេស បើបានសក់វែងស្អាតទៀតនោះ គឺកាន់តែមានភាពស្រស់ស្អាតជាក់ជាមិនខាន។

យើងនឹងលើកឡើងនូវតិចនិកមួយចំនួន ជួយថែរក្សាសក់របស់អ្នកបានត្រឹមត្រូវ និងស្រស់ស្អាតដូចខាងក្រោម៖

នេះជាតិចនិកមួយចំនួន ដែលជួយថែរក្សាសក់របស់អ្នកបានត្រឹមត្រូវ និងស្រស់ស្អាត

១. កុំប្រើម៉ាស៊ីនកៀប ឬមូរច្រើនពេក

អ្នកគួរតែកក់សក់សម្អាតចេញ រាល់ ២ ថ្ងៃម្តង ក្រោយពីប្រើម៉ាស៊ីនផ្លុំ ម៉ាស៊ីនមូររួញ និងម៉ាស៊ីនកៀបត្រង់ជារៀងរាល់ថ្ងៃ។ ជាពិសេស អ្នកគួរចងសក់ ឬបួងសក់ធម្មតាឲ្យបានញឹកញាប់វិញ ទើបជាការល្អ។

២. ឧស្សាហ៍ផ្តល់សំណើមសក់ផង

អ្នកគួរឧស្សាហ៍ផ្តល់សំណើម ដល់សក់ក្បាលរបស់អ្នកដោយប្រើផលិតផលប្រេងផ្សេងៗ ដើម្បីឲ្យសក់កាន់តែរឹងមាំ និងភ្លឺរលោង។ ប្រសិនបើអ្នកមិនសូវមានពេលទេនោះ អ្នកអាចទៅហាងអ៊ុតសក់ណាមួយ ដើម្បីកាន់តែមានភាពងាយស្រួល។

៣. គួរចៀសវាងលាបសក់ពណ៌ក្រហម

សក់ពណ៌ក្រហមងាយហើរ ហើយក៏ពិបាកលាបដែរ។ ប្រសិនបើប្រើប្រាស់ផលិតផលគុណភាពមិនល្អ វានឹងបណ្តាលឲ្យខូចសក់ ហេតុនេះ សូមអ្នកធានាថាត្រូវប្រើផលិតផលមានគុណភាពខ្ពស់ ទើបជាការល្អ។

៤. កុំកក់សក់រាល់ថ្ងៃពេក

ការកក់សម្អាតសក់ជារៀងរាល់ថ្ងៃ អាចឲ្យពណ៌សក់ឆាប់ហើរ ជាពិសេស អ្នកដែលងូតទឹកក្តៅឧណ្ណៗតែម្តង។ ហេតុនេះ សូមអ្នកកុំកក់សក់ជារៀងរាល់ថ្ងៃពេក ប្រសិនបើអ្នកចង់ឲ្យពណ៌សក់ជាប់ស្អាតបានយូរ។

៥. ត្រូវតែអប់សក់

ការដែលអ្នកតែងតែអប់សក់ រាល់ពេលកក់សក់រួចនោះ វាជារឿងល្អបំផុត ពីព្រោះវាជួយឲ្យសក់រឹងមាំ និងដុះក្រាស់។ អ្នកអាចធ្វើម៉ាសអប់សក់ធម្មជាតិបាន ដោយគ្រាន់តែលាយស៊ុត ចេក និងយ៉ាអួ ក្នុងបរិមាណស្មើគ្នា ហើយកូរឲ្យសព្វជាការស្រេច។

# ចំណុចបន្ថែម

• ព្យាយាមស្វែងរកផលិតផលថែរក្សាសក់ ដែលមានផ្ទុក UVA និង UVB ដើម្បីការពារសរសៃសក់ពណ៌ពីកម្តៅថ្ងៃបានល្អ។

• បើសិនជាឧស្សាហ៍ អ្នកគួរប្រើទឹកខ្មេះមកលាងសក់ នៅទឹកចុងក្រោយ ដើម្បីឲ្យពណ៌សក់នៅស្អាតបានយូរ និងជួយឲ្យភ្លឺរលោងថែមទៀត។

• សម្រាប់អ្នកដែលត្រៀមនឹងលាបពណ៌សក់ សូមកក់សក់ និងអប់សក់ ឲ្យបានស្អាតញឹកញាប់ ២ ទៅ ៣ អាទិត្យមុន ដើម្បីការពារសុខភាពសក់របស់អ្នក៕ 

សម្រាប់អ្នកដែលត្រៀមនឹងលាបពណ៌សក់ សូមកក់សក់ និងអប់សក់ ឲ្យបានស្អាតញឹកញាប់ ២ ទៅ ៣ អាទិត្យមុន ដើម្បីការពារសុខភាពសក់របស់អ្នក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]