ភ្នំពេញ ៖ក្រុមហ៊ុន WORLDWIDE MOTOR COMPANY LTD. (WMC) ដែលជាក្រុមហ៊ុនដ៏ធំមួយ ក្នុងចំណោមក្រុមហ៊ុនធំៗទាំង10 ដែលនាំរថយន្តថ្មីៗចូលក្នុងប្រទេសកម្ពុជា បានទទួលសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយ ពីក្រុមហ៊ុន ផលិតរថយន្តដ៏ធំលំដាប់ពិភពលោក គឺ GLOBAL AUTOMAKER HAWTAI MOTOR ។

លោក ពាង ម៉ាន់ អគ្គនាយកក្រុមហ៊ុន WMC បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិថា ការនាំចូលរថយន្តដ៏ថ្មីទំនើបនេះ គឺផ្អែកលើការកើនឡើងនៃតម្រូវការរថយន្តថ្មីទំនើប ដែលមានតម្លៃសមរម្យ សម្រាប់អតិថិជនកម្រិតមធ្យម និងអតិថិជននៅតាមវិស័យឯកជន ទាំងវិនិយោគគិនកម្ពុជា និងបរទេស ។

“ យើងបានជ្រើសរើសយកក្រុមហ៊ុនផលិតរថយន្ត HAWTAI បន្ទាប់ពីមានការចាប់អារម្មណ៍ជាខ្លាំងលើរបាយការណ៍ នៃការរីកចម្រើនរបស់ក្រុមហ៊ុននេះ ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំ និងល្បីមួយ មានរោងចក្រផលិត និងបណ្តាញអ្នកចែកចាយពង្រីកនៅជុំវិញពិភពលោក ហើយក៏មានប្រវត្តិជាដៃគូសហការគ្នាយ៉ាងរឹងមាំ ជាមួយក្រុមហ៊ុន HYUNDAI របស់កូរ៉េខាងត្បូង ដែលជាក្រុមហ៊ុនផលិតរថយន្តលំដាប់មួយ លើទីផ្សាក្រៅប្រទេសផងដែរ។ ”

ប៉ុន្តែអ្វីដែលជំរុញឲ្យក្រុមហ៊ុនWMC សម្រេចចិត្តនាំចូលនោះ គឺម៉ាករថយន្តដ៏មានសក្តានុពល HAWTAI A25 ដែលត្រូវបានផលិត និងរចនាឡើង ជាប្រភេទរថយន្តSUV ដ៏ទំនើប ពេញនិយមពាសពេញសាកលលោកនេះឡើង គឺដើម្បីចូលខ្លួនមកប្រកួតប្រជែងក្នុងទីផ្សាររថយន្តអន្តរជាតិដែលកំពុងមានសន្ទុះរីកចម្រើនក្នុងបណ្តាប្រទេសជាច្រើនទាំងនៅ អឺរ៉ុប អាមេរិក មជ្ឈឹមបូព៌ា និងតំបន់អាស៊ីប៉ាស៊ីហ្វិក។

រថយន្ត HAWTAI A 25 គឺជាប្រភេទរថយន្ត SUV គឺជាសមទ្ធិផល៏អស្ចារ្យ ដែលកើតចេញពីការរចនាម៉ូថចេញជារូបរាងដ៏ថ្មីសន្លាង ល្អប្រណិតស្អាតប្លែកប្រកបដោយកិត្តិយស ថ្លៃថ្នូរ សម្រាប់មនុស្សសម័យថ្មី និងបំពាក់ដោយម៉ាស៊ីនគុណភាពខ្ពស់នៃបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយលំដាប់ពិភពលោក នៃក្រុមវិស្វករដែលមានជំនាញផលិតរថយន្តដ៏ល្បី មកពីកូរ៉េខាងត្បូង សហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក។

ផ្អែកតាមរបាយការណ៍មួយរបស់ S&P Global Market Intelligence ដែលត្រូវបានបោះពុម្ពផ្សាយដោយ Bloomberg គ្រឹះស្ថានបោះពុម្ពផ្សាយព័ត៌មានពាណិជ្ជកម្មដ៏ល្បីមួយរបស់អាមេរិក បានបង្ហាញឲ្យឃើញពីសក្តានុពលដ៏ធំធេងនៃក្រុមហ៊ុនផលិតរថយន្ត HAWTAI MOTOR នេះ ក្នុងនាមជាក្រុមហ៊ុនផលិតរថយន្តអ្នកដំណើរដ៏ពិសេស ប្រភេទ SUV និង SEDAN ដែលកំពុងពង្រីកសមត្ថភាពជ្រៀតចូលទីផ្សារពិភពលោកផងដែរ។

ខណៈពេលនេះ រថយន្តដ៏ថ្មីសន្លាង ស្អាតទំនើប HAWTAI A 25 ជាច្រើនគ្រឿង កំពុងបង្អួតរាងលើទីផ្សារក្នុងរាជធានីភ្នំពេញហើយ ហើយក៏ទទួលបានការបញ្ជាទិញពីអតិថិជនជាច្រើនគ្រឿង ស្របពេលដែលអតិថិជនជាច្រើនទៀតកំពុងចាប់អារម្មណ៍ជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយបានមកកាន់ SHOWROOM HAWTAI A 25 ដើម្បីឃើញដោយផ្ទាល់ និងសាកសួរព័ត៌មានផ្សេងៗ។

ក្រុមហ៊ុន WMC គឺជាក្រុមហ៊ុនដែលមានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខពីក្រុមហ៊ុន HAWTAI Moto នៅក្នុងប្រទេសកម្ពុជា ដែលមាន showroom ដ៏ស្អាត ទំនើប ប្រកបដោយផាសុកភាព ជាមួយនឹងសេវាកម្មឈានមុខ រហ័សទាន់ចិត្ត ប្រកបដោយភាពស្និទ្ធស្នាល នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ហើយអតិថិជនអាចមកបើកបកសាកល្បង នូវរថយន្ត HAWTAI A25 នោះលោកអ្នកនឹងកាន់តែពេញចិត្ត ដោយដឹងថា រថយន្តនេះ ស្អាត ល្អ និងបច្ចេកវិទ្យាទំនើបដល់កម្រិតណា៕

សម្រាប់ព័ត៌មានបន្ថែម សូមទូរស័ព្ទមកលេខ 078 999 006 ឬចូលទៅកាន់
 https://www.facebook.com/wmchawtai  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]