អាមេរិក៖ អតីតកំពូលអ្នកប្រដាល់ Mike Tyson ជឿថា Conor McGregor នឹងបរាជ័យក្រោមថ្វីដៃអ្នកប្រដាល់ Floyd Mayweather ខណៈដែលកំពូលអ្នកប្រយុទ្ធក្នុងទ្រុង UFC នេះ នឹងត្រូវតទល់ជាមួយកំពូលអ្នកប្រដាល់មិនដែលចាញ់ Floyd ក្នុងរដ្ឋ Las Vegas សហរដ្ឋអាមេរិក នៅថៃ្ងទី២៦ ខែសីហាខាងមុខនេះ។ 

ក្នុងកិច្ចសម្ភាសជាមួយវិទ្យុ Pardon My Take អតីតអ្នកប្រដាល់លោក Mike Tyson ជឿថា McGregor បានបង្កនូវកំហុសមួយយ៉ាងធ្ងន់ធ្ងរ ដែលយល់ព្រមទទួលយកការប្រកួតប្រដាល់ជាមួយកីឡាករដែលប្រកួតឈ្នះទាំង៤៩ដង មិនដែលចាញ់ ស្របពេលមតិមួយចំនួនក៏បានយល់ឃើញដែរថា Floyd គឺជាអ្នកប្រដាល់ដ៏ខ្លាំងជាងគេលើលោកនាបច្ចុប្បន្ននេះ។

អតីតកំពូលអ្នកប្រដាល់ Mike Tyson

Tyson និយាយថា៖ «McGregor នឹងស្គាល់មេរៀនលើសង្វៀនប្រដាល់។ ដំបូងខ្ញុំខឹងដោយសារខ្ញុំគិតថា ពួកគេនឹងប្រើក្បួនខ្នាត MMA ទៅលើការប្រកួត តែជាក់ស្តែង គឺប្រកួតបែបបប្រដាល់សាកលធម្មតា។ដូច្នេះចាំមើលថា អ្នកប្រដាល់អាចឈ្នះ MMA បានទេ?»

 «McGregor នឹងទទួលនូវអ្វីដែលគេសមនឹងទទួល ហើយគេនឹងត្រូវសន្លប់នៅលើសង្វៀន»

ការប្រកួតដ៏អស្ចារ្យនេះនឹងធើ្វឡើងនៅមជ្ឈមណ្ឌល T-Mobile Arena ក្នុងរដ្ឋ Las Vegas ដែលអាចរំពឹងមានអ្នកចូលរួមទស្សនា ២០ ០០០នាក់៕

Conor MacGregor
Floyd Mayweather និង Conor MacGregor
Floyd Mayweather និង Conor MacGregor

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]