ភ្នំពេញ៖ ម្ចាស់បទ«ឯកាលើសដើម» កញ្ញា ទេព បូព្រឹក្ស ហាក់មានសន្ទុះខ្លាំងឡើងបន្ទាប់ពីចាប់ដៃគូជាមួយ លោក ដេវីត។

បទចម្រៀងបែបយុវវ័យជាច្រើនបទរបស់ ទេព បូព្រឹក្ស បានទាក់ទាញចំណាប់អារម្មណ៍ប្រិយមិត្តយ៉ាងខ្លាំង ពិសេសជាមួយការលេងស្ទីលថ្មី ប្លែកតាមបែបកូរ៉េរបស់កញ្ញាតែម្ដង។

មិនត្រឹមតែបកស្រាយចម្រៀងបានពិរោះទេ សូម្បីក្បាច់រាំក៏មានភាពច្នៃប្រឌិតមិនចាញ់តារាស្រីដ៏ទៃឡើយ។ 

កញ្ញា ទេព បូព្រឹក្ស និងក្រុមរាំ

ស្រាប់ម្សិលមិញនេះ បើតាមគណនីហ្វេសប៊ុករបស់តារាស្រីវ័យក្មេង សម្លេងបានរូបនេះ បានបង្ហោះរូបភាពនៃការផ្លាស់ប្ដូររបស់ខ្លួន មកជានារីអប្សរា ដែលពិតជាស្រស់ស្អាតយ៉ាងខ្លាំង។

បន្ទាប់ពីបង្ហោះមិនបានប៉ុន្មាន ក៏មានអ្នកគាំទ្រជាច្រើន ចូលមកសរសើរពីសម្រស់ដ៏លេចធ្លោរបស់កញ្ញា ក្នុងឈុតមួយនេះ៕

ចង់ដឹងកញ្ញា ទេព បូព្រឹក្ស ស្រស់ស្អាត បែបណាក្នុងឈុតអប្សរាខ្មែរ តោះទៅទស្សនាទាំងអស់គ្នា៖

កញ្ញា ទេព បូព្រឹក្ស ក្នុងឈុតនារីអប្សរា
កញ្ញា ទេព បូព្រឹក្ស ក្នុងឈុតនារីអប្សរា
កញ្ញា ទេព បូព្រឹក្ស ក្នុងឈុតនារីអប្សរា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស