ថៃ៖ កាលពីថ្ងៃទី២៣កក្កដា កន្លងទៅនេះ វេលាម៉ោង ១ រសៀល តារាសម្តែងស្រី Bella Ranee ត្រូវបានក្រុមការងារ បញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ខណៈនាងមានអាការៈឈឺក្បាល ឈឺពោះ ក្អួត ញ័រដៃញ័រជើង និងបានដួលសន្លប់ នៅកន្លែងថតរឿង របស់ប៉ុស្តិ៍លេខ៣។

នាងត្រូវបានក្រុមការងារ បញ្ជូនទៅកាន់មន្ទីរពេទ្យ Vichaivej International ភ្លាមៗដែលជាមន្ទីរពេទ្យ នៅជិតកន្លែងថតបំផុត។ ហើយតាមការពិនិត្យរបស់គ្រូពេទ្យ ក៏បានឱ្យដឹងថា តារាសម្តែងស្រី Bella Ranee មានការពុលអាហារ និងការរលាកពោះវៀនផង ដែលតម្រូវឱ្យមានការសម្រាកនៅក្នុងមន្ទីរពេទ្យ ១-២ ថ្ងៃផងដែរ។

ក្នុងនោះដែរ នៅម៉ោង៧ល្ងាច ថ្ងៃដដែលកញ្ញា Bella Ranee ក៏មានអាការៈប្រសើរជាងមុនបន្តិច នាងក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Samitivej Sukhumvit វិញ ដើម្បីតាមដានមើលអាការៈឱ្យបានល្អិតល្អន់។

ទន្ទឹមនឹងនេះម្តាយរបស់តារាសម្តែងស្រីរូបនេះ ក៏នៅមើលថែកូនស្រីដោយក្តីបារម្ភ។ ចំណែកឯក្រុមការងារថត ក៏ត្រូវផ្អាករង់ចាំឱ្យសុខភាពនាង មានភាពល្អប្រសើរឡើងវិញដែរ ទើបបន្តការងារនេះទៅមុខទៀត៕

ទស្សនារូបភាពខាងក្រោម៖

តារាសម្តែងស្រី Bella Ranee សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ
តារាសម្តែងស្រី Bella Ranee សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ
តារាសម្តែងស្រី Bella Ranee សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ
តារាសម្តែងស្រី Bella Ranee
តារាសម្តែងស្រី Bella Ranee

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]