ភ្នំពេញ៖ នៅក្នុងរង្វង់សិល្បៈ មហាជនតែងចាប់អារម្មណ៍ កំពូលតារាចម្រៀងល្បីម្នាក់​ដែលរូបលោក មានទាំងប្រពន្ធ និងកូនធំៗ តែមិនដែលមានរឿងអាស្រូវ ផ្អើលគេផ្អើលឯងនោះទេ។ ជាពិសេស តារាចម្រៀងរូបនោះ ក៏តែងតែទម្លាយ ពីភាពផ្អែមល្ហែម ជាមួយនឹង ក្រុមគ្រួសារជារឿយៗ នៅក្នុងបណ្តាញសង្គម។

ប្រិយមិត្តប្រហែលជាដឹងហើយថា ជាអ្នកណាគេ? គឺកំពូលតារាចម្រៀងប្រុស ព្រាប សុវត្ថិ ដែលជាតារាគំរូម្នាក់ ទាំងនៅក្នុងសិល្បៈ និងជីវិតឯកជនរបស់លោក។

ជីវិតគ្រួសាររបស់ តារាប្រុសរូបនេះ កាន់តែសុភមង្គលខ្លាំងឡើងៗ បើគិតទៅ លោក និងភរិយា បានសាងជីវិតអាពាហ៍ពិពាហ៍ជាមួយគ្នា មិនតិចឆ្នាំនោះទេ។

អ្វីដែលសំខាន់ជាងនេះ នៅក្នុងរូបថតមួយសន្លឹក ដែលទើបបង្ហោះថ្មីៗ គេក៏ឃើញ ភរិយារបស់លោក បានសាក់ឈ្មោះ លោកទៀតផងនៅជាប់ដៃ ដោយដាក់«ព្រាប សុវត្ថិ» តែម្តង។

ការសាក់បែបនេះ ប្រហែលជា ភរិយារបស់លោក ចង់បង្ហាញក្តីស្រលាញ់ និងភាពស្មោះ របស់អ្នកស្រី ជូនទៅកាន់ស្វាមី ព្រោះកម្រមានភរិយា សាក់ទាំងត្រកូល និងឈ្មោះ របស់ស្វាមី ជាប់ដៃ ឬខ្លួនបែបនេះណាស់។

ពិតជាច្រណែននឹងជីវិតគ្រួសាររបស់ លោក ព្រាប សុវត្ថិ ដែលរស់នៅជាមួយគ្នា កាន់តែយូរ កាន់តែផ្អែមល្ហែមជាងមុនទៅទៀត៕ 

លោក ព្រាប សុវត្ថិ និង ភរិយា
លោក ព្រាប សុវត្ថិ ភរិយា និងកូន
លោក ព្រាប សុវត្ថិ និង ភរិយា
ភរិយា សាក់ឈ្មោះ ស្វាមី ជាប់ដៃតែម្តង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ