ភ្នំពេញ៖ ទីបំផុតក្រុមហ៊ុន Huawei ស្មាតហ្វូនលំដាប់ពិភពលោក និងជាម្ចាស់តំណែងលេខ១លើប្រាក់ចំណេញពី Android ស្មាតហ្វូន បានរកឃើញជើងឯក៣រូប ដែលឈ្នះ (1) ដំណើរកម្សាន្តទៅឌួបៃ, (2) កំពូលស្មាតហ្វូន Huawei P10 និង (3) Huawei GR5 2017 នៃកម្មវិធីប្រកួតថតរូប រដូវកាលទី៣ វគ្គផ្តាច់ព្រាត់ កាលពី ថ្ងៃទី ២២ កក្កដា ឆ្នាំ ២០១៧ នៅក្នុងទីក្រុងភ្នំពេញ។

ក្រោយការជម្រុះដ៏ស្វិតស្វាញអស់រយៈពេលជាង១១សប្តាហ៍ក្នុងចំណោមអ្នកចូលរួមចុះឈ្មោះប្រកួតថតរូប ប្រមាណជាង៦០០នាក់ដំបូងទូទាំងប្រទេស ពេលនេះក្រុមហ៊ុន Huawei បានរកឃើញម្ចាស់ជ័យលាភី ៣រូប ចុងក្រោយ ដែលពោរពេញដោយសមត្ថភាព និងភាពច្នៃប្រឌិតតាមរយៈការថតរូបចេញពីស្មាតហ្វូន Huawei ក្រោមប្រធានបទ “ប្រជាជនកម្ពុជា (People of Cambodia)”។

លោក សេង លូន (Lun Ramio) ជាបេក្ខជនដែលទទួលបានចំណាត់ថ្នាក់លេខ១

លោក សេង លូន (Lun Ramio) ជាបេក្ខជនដែលទទួលបានចំណាត់ថ្នាក់លេខ១ ពីកម្មវិធីប្រកួតថតរូប Huawei រដូវកាលទី៣បានឲ្យដឹងថា៖ “ខ្ញុំពិតជារំភើបមែនទែនដែលទទួលបានចំណាត់ថ្នាក់ទី១ក្នុងចំណោមបេក្ខជនខ្លាំងៗជាច្រើននាក់ទៀត។ រូបភាពរបស់ខ្ញុំបានបង្ហាញពី ប្រជាជនកម្ពុជា នៃទីក្រុងភ្នំពេញ នៅផ្សារបឹងកេងកង ពោរពេញទៅដោយភាពចម្រុះពណ៌ ដែលផ្តិតដោយស្មាតហ្វូន Huawei P10 Plus របស់ខ្ញុំពិតៗ ហើយខ្ញុំអាចនិយាយបានថា ស្មាតហ្វូនHuawei P10 & P10 Plus ពិតជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកស្រឡាញ់ការថតរូប”។

កញ្ញា កុល គីរីវ៉ាត់ ទទួលបាន ជ័យលាភីលេខ 2

លើសពីនេះ កញ្ញា កុល គីរីវ៉ាត់ ដែលកំពុងប្រើប្រាស់ស្មាតហ្វូន Huawei P9 ចូលរួមប្រកួត ហើយទទួលបាន ជ័យលាភីលេខ 2 ក៏បានឲ្យដឹងផងដែរថា ការប្រកួតថតរូបតាមរយៈស្មាតហ្វូនដែលរៀបចំដោយ Huawei នេះពិតជាមានលក្ខណៈពិសេសខុស ពីការប្រកួតផ្សេងៗដែលកញ្ញាបានចូលរួមបញ្ចេញសមត្ថភាពពិតប្រាកដឥតលម្អៀង។ ជ័យជម្នះមួយនេះ ពិតជាធ្វើឲ្យកញ្ញាមិនអាចបំភ្លេចបានឡើយជាមួយ Huawei ជាពិសេស អាចទទួលបាន Huawei P10 ដូចបំណងប្រាថ្នា។

គួរបញ្ជាក់ថា រូបភាពទាំងអស់របស់បេក្ខជន និងបេក្ខនារី ត្រូវឆ្លងកាត់ការដាក់ពិន្ទុ យ៉ាងសុក្រិតពីគណកម្មាធិការ ដោយផ្អែកលើប្រធានបទផ្សេងៗពីគ្នា រហូតចម្រាញ់បានបេក្ខជនបេក្ខនារីដំបូងចំនួន១៦០រូប។ បន្ទាប់មក ក្រមហ៊ុនបានធ្វើការជម្រុះជាបន្តបន្ទាប់ រហូតដល់វគ្គពាក់កណ្តាលផ្តាច់ព្រាត់បានប្រារព្ធឡើងនៅរមណីយដ្ឋាន គីរីរម្យ ក្រោមប្រធានបទ “ជីវិតរីករាយ (Greenery)” ទើបចម្រាញ់ បានជើងខ្លាំងពូកែថតរូបស្អាត ដោយប្រើប្រាស់ស្មាតហ្វូន Huawei ចំនួន ១០ រូប សម្រាប់បន្តទៅវគ្គផ្តាច់ព្រាត់ ហើយចុងក្រោយជ្រើសរើសជើងឯកបីរូប ក្រោមប្រធានបទ “ប្រជាជនកម្ពុជា”។

កម្មវិធី ថតរូប HuaweiProContestIII មានរយៈពេល 11 សប្តាហ៍ ធ្វើឡើងជាពិសេសសម្រាប់អតិថិជន និងអ្នកគាំទ្រ

លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សារ Huawei ប្រចាំប្រទេសកម្ពុជាបានបញ្ជាក់ថា កម្មវិធី ថតរូប HuaweiProContestIII មានរយៈពេល 11 សប្តាហ៍ ធ្វើឡើងជាពិសេសសម្រាប់អតិថិជន និងអ្នកគាំទ្រដែលតែងតែជឿជាក់ទៅលើស្មាតហ្វូនរបស់ Huawei គ្រប់ម៉ូដែល ។ ក្រុមហ៊ុនតែងតែបង្កើតកម្មវិធីប្លែកៗ ដើម្បីផ្តល់ការសប្បាយ និងរង្វាន់ពិតៗជូនដល់អ្នកប្រើប្រាស់ជានិច្ច។

“Huawei សូមចូលរួមអបអរសាទរ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះបេក្ខជនទាំងអស់ ដែលបានចូលរួមក្នុងការប្រកួតរបស់យើង តាំងពីដើមរហូតដល់វគ្គផ្តាច់ព្រ័ត្រ ហើយអ្វីដែលពិសេសនោះគឺ ការជឿជាក់របស់លោកអ្នក ក្នុងការជ្រើសរើសយកស្មាតហ្វូន Huawei ធ្វើជាដៃគូក្នុងការប្រើប្រាស់ប្រចាំ”។

Huawei សូមចូលរួមអបអរសាទរ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះបេក្ខជនទាំងអស់ ដែលបានចូលរួមក្នុងការប្រកួត

ដូចធ្លាប់បានសន្យា ក្រុមហ៊ុនHuawei នឹងសម្រេចប្រកាសផ្តល់រង្វាន់ ដំណើរកម្សាន្ត ដ៏អស្ចារ្យ មិនធ្លាប់មានពីមុនទៅកាន់ប្រទេសឌូបៃ សម្រាប់ម្ចាស់ជ័យលេខ១, Huawei P10 សម្រាប់ជ័យលាភីលេខ២, Huawei GR5 2017 សម្រាប់ជ័យលាភីលេខ៣ ហើយសម្រាប់បេក្ខជនជើងខ្លាំង ទាំង៧រូបដែលពុំទទួលបានជ័យជំនះក៏ទទួលបានរង្វាន់រួមមាន Power Bank (5,000mAh), Selfie Stick, Connector (Type B/Typ C with wire) ម្នាក់មួយឈុត ហើយជាពិសេសអ្នកទាំង១០រួបក៏នឹងទទួលបានលិខិតសរសើរ (Certificate Award) ពីក្រុមហ៊ុន Huawei ចំនួនម្នាក់មួយ ដែលនឹងប្រព្រឹត្តទៅនាល្ងាចថ្ងៃទី០៥ ខែសីហា ឆ្នាំ ២០១៧ ក្នុងកម្មវិធីបើកសម្ភោធផលិតផលថ្មី Huawei Y7 Prime និងថេប្លេត T3 10” ផ្សារទំនើប Aeon។

កម្មវិធីប្រកួតថតរូប HuaweiProContestIII នេះ ក្រុមហ៊ុន Huawei បានសហការជាមួយក្រុមហ៊ុន ដូចជា Sabay, Khmer Note, Electronic World, AEON Major Cineplex Cinema Powered by Cellcard, Kingtel (Mobile Wifi) និង TOUS les JOURS ដើម្បីញ៉ាំងឲ្យការប្រកួតនេះ កាន់តែគគ្រឹកគគ្រេងជាងមុន ៕ 

សម្រាប់បេក្ខជនជើងខ្លាំង ទាំង៧រូបដែលពុំទទួលបានជ័យជំនះ ក៏ទទួលបានរង្វាន់លើកទឹកចិត្ត និង លិខិតសរសើរពីក្រុមហ៊ុន Huawei ចំនួនម្នាក់មួយផងដែរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]