(ព្រះសីហនុ)៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវកម្លាំងនគរបាលចាប់បានភ្លាមៗ ក្រោយធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងបានសម្រេច តែរត់មិនសម្រេចដូចបំណង។

ហេតុការណ៍នេះកើតឡើងនៅ វេលាម៉ោង០៣៖៣០នាទីទៀបភ្លឺ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះសំណាក់ សុខុមរម្យនា ស្ថិតក្នុងក្រុមទី១៧ ភូមិ១ សង្កាត់២ ក្រុង​ព្រះសីហនុ ខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងខេត្តព្រះសីហនុ ទទួលផែនព្រហ្មទណ្ឌបានឲ្យដឹងថា ក្រោយពីបានទទួលព័ត៌មានពីករណីចោរលួចម៉ូតូភ្លាម ការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានធ្វើការស្ទាក់ និងដេញតាមជនសង្ស័យពីក្រោយ រហូតដល់ចំណុច​ភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ទើបចាប់បានជនសង្ស័យម្នាក់ ក្នុងចំណោម​បក្ខពួក០២នាក់ រួមទាំងវត្ថុតាង​យកមកធ្វើការសាកសួរ នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល​។

លោកស្នងការរងបញ្ជាក់ថា ជនសង្ស័យដែលចាប់បានជាជនដៃដល់​ឈ្មោះ ញឹម សុខចិត អាយុ​២៧ឆ្នាំ មុខរបរ​មិនពិតប្រាកដ មានទីលំនៅ​បុរីកីឡា រាជធានីភ្នំពេញ ដោយឡែកបក្ខពួកដែលរត់គេចខ្លួនឈ្មោះ រិទ្ធ ​អាយុជាង​៣០ឆ្នាំ មានទីលំនៅ​រាជធានីភ្នំពេញ​។ ដោយឡែកជនរងគ្រោះឈ្មោះ ណាង សរឿន អាយុ​៤៩ឆ្នាំ មានទីលំនៅក្រុម១៧ ភូមិ១ សង្កាត់២ ក្រុង​ព្រះសីហនុ។ ក្នុងនោះកម្លាំងនគរបាលជំនាញដកហូតបាន ម៉ូតូ​០១គ្រឿង ម៉ាក Honda C125 ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ស្លាកលេខព្រះសីហនុ1D-7518។

បច្ចុប្បន្នជនសង្ស័យកំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្ដតាមច្បាប់ ដោយឡែកបក្ខពួកដែលរត់គេចខ្លួន កម្លាំងនគរបាលជំនាញកំពុងស្រាវជ្រាវតាមចាប់យកមកផ្តន្ទាទោសផងដែរ៕

ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវកម្លាំងនគរបាលចាប់បានភ្លាមៗ ក្រោយធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងបានសម្រេច តែរត់មិនសម្រេចដូចបំណង
ហេតុការណ៍នេះកើតឡើងនៅ វេលាម៉ោង០៣៖៣០នាទីទៀបភ្លឺ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះសំណាក់ សុខុមរម្យនា ស្ថិតក្នុងក្រុមទី១៧ ភូមិ១ សង្កាត់២ ក្រុង​ព្រះសីហនុ ខេត្តព្រះសីហនុ

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]