(ភ្នំពេញ)៖ តារាចម្រៀងសំនៀងស្រទន់ ដួង វីរៈសិទ្ធ បានបង្ហើរសំនៀងតាមរយៈការផ្លុំខ្លុយ ដែលផ្លុំបែបលន្លង់លន្លោច ក្នុងចង្វាក់ប្រពៃណីខ្មែរ បទ«ឱ!ផ្ទៃស្រុកខ្មែរ» យ៉ាងពីរោះរណ្ដំចិត្តដល់មិត្តអ្នកស្ដាប់ទាំងអស់ ជាពិសេសអ្នកដែលចូលចិត្តស្ដាប់សំឡេងខ្លុយ និងអ្នកដែលចូលចិត្តស្ដាប់បទចម្រៀងប្រពៃណីខ្មែរ។ ក្នុងនោះក៏មានការចូលរួមផ្លុំពីលោកគ្រូ យឹម សីហជោតិ ដែលលោកគ្រូជាអ្នកធ្វើខ្លុយផងផងហើយក៏អាចផ្លុំខ្លុយបានផងដែរ។

កម្លោះសង្ហា ដួង វីរៈសិទ្ធ ជាបេក្ខជន ម្នាក់ទទួលបានជ័យលាភី នៅក្នុងកម្មវិធីប្រឡងចម្រៀង «I Am A Singer Cambodia» លោកអាចមានសមត្ថភាពពិសេស ខណៈដែល ដួង វីរៈសិទ្ធ ក៏ធ្លាប់យកឧបករណ៍ខ្លុយ មួយនេះ មកសម្ដែងនៅក្នុងកម្មវិធីប្រឡងចម្រៀង I Am A Singer Cambodia វគ្គផ្ដាច់ព្រ័ត្រ ផងដែរ។

គួរបញ្ជាក់ថា លោក ដួងវីរៈសិទ្ធ គឺជាតារាប្រុសមួយដួង នៅផលិតកម្ម pleng record មានសំនៀងផ្អែម មិនត្រឹមតែសំឡេងពីរោះ កាយវិការទន់ភ្លន់ សុភាពរាបសារ ត្បិតតែជាតារាចម្រៀងមែន តែលោកជាបុរសដែលមានសុជីវធម៌ល្អ មិនមានអំនួត គ្មានភាពរើសអើង គួរឲ្យចង់រាប់អាន ជាពិសេសរាល់បទចម្រៀង របស់លោកសុទ្ធសឹង តែបទមនោសញ្ចេតនា មានទស្សនិកជនជាច្រើន ចូលចិត្តស្ដាប់ និងគាំត្ររាល់បទចម្រៀង របស់លោកជាខ្លាំង។

ចង់ដឹងថា សំឡេងខ្លុយពីរបញ្ចូលគ្នា ពិរោះរណ្ដំយ៉ាងណា សូមរីករាយស្ដាប់ទាំងអស់គ្នា៖

សម្លេងខ្លុយ បទ «ឱ!ផ្ទៃស្រុកខ្មែរ» របស់ ដួង វីរៈសិទ្ធ ពិត​ជា​ពិរោះ​​រណ្ដំចិត្តមែន
តារាចម្រៀង ដួង វីរៈសិទ្ធ
កម្លោះសង្ហា ដួង វីរៈសិទ្ធ ជាបេក្ខជន ម្នាក់ទទួលបានជ័យលាភី នៅក្នុងកម្មវិធីប្រឡងចម្រៀង «I Am A Singer Cambodia»
លោក ដួងវីរៈសិទ្ធ គឺជាតារាប្រុសមួយដួង នៅផលិតកម្ម pleng record មានសំនៀងផ្អែម

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង វីរៈសិទ្ធ