(ភ្នំពេញ)៖ កុមារី ហ៊ុន ពេជ្រ មុន្នីវរលក្ខណ៍ ដែលជាចៅស្រីរបស់សម្តេចតេជោ ហ៊ុន សែន និងត្រូវជាកូនស្រីរបស់ លោក ហ៊ុន ម៉ាណែត បានទទួលមេដាយមាស ក្នុងការប្រកួតព្យាណូអន្តរជាតិ នៅប្រទេសសិង្ហបុរី នាថ្មីៗនេះ។ នេះបើតាមការប្រកាស នៅលើទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន នាល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសយ៉ាងដូច្នេះថា «ប៉ុន្មានថ្ងៃមុនខ្ញុំបាននិយាយពីការ ដែលចៅខ្ញុំទៅប្រឡងព្យាណូនៅសង្ហបុរី។ ខ្ញុំមិនរំពឹងថាចៅស្រីខ្ញុំអាច ទទួលបានចំណាត់ថ្នាក់ល្អនោះទេព្រោះចៅទើបមានវ័យ ១០ឆ្នាំនៅ ថ្ងៃទី២៥កក្កដា២០១៧ ស្អែកនេះ។ មិនដូចការគិតរបស់ខ្ញុំទេ វរលក្ខណ៍ បានទទួល មេដាយមាសពីការប្រឡងនេះ ដែលមានបេក្ខជនមក ពី៦ប្រទេសគឺកម្ពុជា ឥណ្ឌូណេស៊ី ហ្វីលីពីន ម៉ាឡេស៊ី វៀតណាម និងចិន។ វរលក្ខណ៍ ទទួលមេដាយមាសមួយ ក្នុងចំណោមមេដាយមាស ដែលកម្ពុជាយើងបានទទួល»។

សូមបញ្ជាក់ថា ការប្រឡងព្យាណូអន្តរជាតិនៅប្រទេសសិង្ហបូរី បានធ្វើឡើងកាលពីនៅថ្ងៃ២២ កក្កដា ឆ្នាំ២០១៧ ក្នុងនោះ មានសិស្ស៣នាក់ តំណាងកម្ពុជា ដែលបានទៅចូលរួមប្រឡងនៅប្រទេសនេះ។ សិស្សរួមសាលា២នាក់ទៀត ទៅជាមួយវរលក្ខណ៍ មានម្នាក់អាយុ១៦ឆ្នាំ ភេទប្រុស និង១នាក់ទៀតអាយុ១៤ភេទស្រី។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះលោកគ្រូ អ្នកគ្រូ ដែលជួយបង្រៀនចៅស្រី លក្ខណ៍ឲ្យឈានឡើងដល់ដំណាក់កាលនេះ៕

ចៅស្រីសម្តេចតេជោ ហ៊ុន សែន ទទួលបានមេដាយមាស ក្នុងការប្រកួតព្យាណូអន្តរជាតិ នៅប្រទេសសិង្ហបុរី ដែលមានបេក្ខជន មកពី៦ប្រទេសចូលរួមប្រកួត
កុមារី ហ៊ុន ពេជ្រ មុន្នីវរលក្ខណ៍ ដែលជាចៅស្រីរបស់សម្តេចតេជោ ហ៊ុន សែន និងត្រូវជាកូនស្រីរបស់ លោក ហ៊ុន ម៉ាណែត បានទទួលមេដាយមាស ក្នុងការប្រកួតព្យាណូអន្តរជាតិ នៅប្រទេសសិង្ហបុរី
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះលោកគ្រូ អ្នកគ្រូ ដែលជួយបង្រៀនចៅស្រី លក្ខណ៍ឲ្យឈានឡើងដល់ដំណាក់កាលនេះ

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]