(ភ្នំពេញ)៖ បន្ទាប់ពីសិល្បការិនីចាស់វស្សា អ្នកនាង ចន ច័ន្ទលក្ខិណា ត្រូវបានចាប់ឆ្នោតធ្វើជា «ប្រធានសមាគមសិល្បករខ្មែរ» ក្នុងអាណត្ដិទី៥ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ ដែលមកជំនួសតំណែង លោក សុះ ម៉ាច នៅព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៧នេះ លោក សុះ ម៉ាចបានប្រគល់ត្រាជូន អ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគម ទើបនឹងឡើងថ្មីថ្មោង។

នោះបើយោងតាមបណ្ដាញហ្វេសប៊ុក អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះជាសាធារណៈថា «ពិធីប្រគល់ត្រាជូនប្រធានសមាគមសិល្បករខ្មែរ និង សមាជិកក្រុមប្រឹក្សាភិបាលថ្មី របស់សមាគមសិល្បករខ្មែរ ធ្វើនៅព្រឹកថ្ងៃចន្ទ ទី២៤ ខែកក្កដានេះ ម៉ោង៩ព្រឹក នៅទីតាំងសមាគម»

គួរបញ្ជាក់ថា អ្នកនាង ចន ច័ន្ទលក្ខិណា ត្រូវបានមិត្តៗរួមអាជីពបោះឆ្នោតគាំទ្រ ២៥៤សំឡេងឯណោះ ដែលពីមុនមកមិនធ្លាប់មាន ហើយនេះក៏ជាលើកទី១ដែរ ដែលនាងទទួលបានសំឡេងគាំទ្រយ៉ាងច្រើន លើសលុបដូច្នេះ៕

លោក សុះ ម៉ាចបានប្រគល់ត្រាជូន អ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគម ទើបនឹងឡើងថ្មីថ្មោង
អ្នកនាង ចន ច័ន្ទលក្ខិណា ត្រូវបានចាប់ឆ្នោតធ្វើជា «ប្រធានសមាគមសិល្បករខ្មែរ» ក្នុងអាណត្ដិទី៥
អ្នកនាង ចន ច័ន្ទលក្ខិណា ត្រូវបានមិត្តៗរួមអាជីពបោះឆ្នោតគាំទ្រ ២៥៤សំឡេង
នេះក៏ជាលើកទី១ដែរ ដែលនាងទទួលបានសំឡេងគាំទ្រយ៉ាងច្រើន លើសលុបដូច្នេះ
លោក សុះ ម៉ាច ប្រគល់​ត្រា​ជូន ចន ច័ន្ទ​លក្ខិណា ប្រធាន​សមាគម​សិល្បករខ្មែរ ​ទើប​នឹង​ឡើងថ្មី

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា