ចិន៖ កាលពីថ្ងៃសុក្រ ស្ពានថ្មើរជើងទើបនឹងសាងសង់ថ្មីមួយរបស់ចិន បានបង្ហាញខ្លួននៅក្នុងចំការគូលេននៃសួនឧទ្យាន Xiangmi ភាគខាងត្បូងនៃទីក្រុង Shenzhen ។ ស្ពានដ៏អស្ចារ្យនេះ អាចឲ្យអ្នកដំណើរ ចូលទៅក្បែរធម្មជាតិដ៏ស្រស់បំព្រង។ 

ស្ពានទាំង៣ខ្សែ ត្រូវបានសាងសង់នៅទីតាំងក្បែរៗគ្នា ដូចជា ខាងកើត កណ្តាល និងខាងត្បូង។ វាមានប្រវែងសរុបប្រហែល ១ ១៥០ម៉ែត្រ  អាចឲ្យអ្នកដំណើរមើលឃើញទិដ្ឋភាពនៃសួនឧទ្យានទាំងមូល ពីលើស្ពានតែម្តង។

គួរបញ្ជាក់ថា សួនឧទ្យាន Xiangmi មានផ្ទៃដីសរុបប្រមាណ ៤៣០ ០០០ម៉ែត្រការ៉េ ដែលក្នុងនោះ ៨១.២% ជាតំបន់ពណ៌បៃតង។ សួនឧទ្យាននេះ ត្រូវបានបែងចែកជា៤តំបន់ផ្សេងៗគ្នា សម្រាប់ទេសចរណ៍ ការអភិរក្ស និងការអប់រំ។ សួននេះក៏ជាផ្នែកមួយនៃប្រព័ន្ធអេកូឡូស៊ីផងដែរ ព្រោះវាមានប្រព័ន្ធទឹកទំហំ ២០ ០០០ម៉ែត្រការ៉េ ដែលអាចប្រើជាអាងស្តុកទឹកក្នុងរដូវភ្លៀង ដើម្បីកាត់បន្ថយការជ្រៀបទឹកច្រើនហួសហេតុ៕

សូមទស្សនារូបភាពខាងក្រោម៖

ស្ពានថ្មើរជើងដែលទើបនឹងសាងសង់ថ្មីរបស់ចិន បានបង្ហាញខ្លួននៅក្នុងចំការគូលេននៃសួនឧទ្យាន Xiangmi
ស្ពានដ៏អស្ចារ្យនេះ អាចឲ្យប្រជាជននៅក្នុងតំបន់ទាំងអស់ ចូលទៅក្បែរធម្មជាតិដ៏ស្រស់បំព្រង
អ្នកទស្សនាទាំងអស់ អាចមើលឃើញទិដ្ឋភាពនៃសួនឧទ្យាននេះទាំងមូលពីលើស្ពាននេះតែម្តង
សួនឧទ្យាន Xiangmi នេះមានផ្ទៃដីសរុបប្រមាណ ៤៣០ ០០០ម៉ែត្រការ៉េ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]