ថ្មីៗនេះវីដេអូឃ្លីប ក្មេងៗខ្មែរមួយក្រុម បាននាំគ្នាចាប់សត្វពស់ថ្លាន់មួយក្បាលធ្វើម្ហូប កំពុងទទួលបានការចាប់អារម្មណ៍លើអ៊ីនធើណែត រហូតល្បីដល់វេបសាយបរទេសចុះផ្សាយថែមទៀតផង។

ក្មេងៗចំនួន៣នាក់ ដែលមានអាយុជាង១០ឆ្នាំតិចតួច បាននាំគ្នាកោសស្រកាពស់ ឆូតវះយកគ្រឿងក្នុងចេញ  និងកាប់ជាកង់ៗ ធ្វើម្ហូបទទួលទាន។

ក្មេងៗទាំងអស់នោះ បានដាំទឹកក្តៅដើម្បីស្រុសពស់  និងលាងសម្អាត មុនយកពស់នោះទៅដាក់ឆ្អើរលើភ្លើង។  ខ្លះទៀតធ្វើគ្រឿង  ហាន់គល់ស្លឹកគ្រៃ និងក្រូចឆ្មារជាដើម ដើម្បីរៀបចំស្លសម្ល ដែលគេអាចស្គាល់ថាជាសម្លស្ងោរជ្រក់។

វីដេអូឃ្លីបនេះ ត្រូវបានបង្ហោះចែកចាយបន្តដោយទំព័រហ្វេសប៊ុកផេកថៃមួយ ទទួលបានអ្នកចុចចូលមើល  ជាង៨ម៉ឺនដងក្នុងរយៈពេលមួយថ្ងៃ។  អ្នកនិយមលេងបណ្តាញសង្គមជាច្រើន បាននាំគ្នាបញ្ចេញមតិភ្ញាក់ផ្អើលដែលក្មេងៗទាំងអស់នោះ  មានសមត្ថភាពធ្វើម្ហូបបានដោយខ្លួនឯង ហាក់បីដូចជាមានជំនាញយ៉ាងខ្លាំង៕

ចង់ដឹងថាយ៉ាងណានោះ ទស្សនាវីដេអូឃ្លីបខាងក្រោមនេះទាំងអស់គ្នា៖ 

ក្មេងៗដាក់ពស់ឆ្អើរលើភ្លើង
បន្ទាប់ពីធ្វើម្ហូបរួចពួកគេក៏នាំគ្នាទទួលទាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]