នៅរាល់ពេលរៀបឡើង និងត្រៀមចុះចត អ្នកបំរើការលើយន្តហោះ តែងតែប្រកាសប្រាប់ឲ្យអ្នកបិទទួរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិចដទៃទៀត (Flight Mode ឬ Airplane Mode) ជានិច្ច។ ទន្ទឹមនឹងនោះហើយ ទើបបានជាមនុស្សភាគច្រើន មានចម្ងល់ថាមកពីមូលហេតុអ្វីបានជាត្រូវតែបិទទូរស័ព្ទបែបនេះ?

ចង់ដឹងពីសេចក្តីលម្អិតយ៉ាងណានោះ សូមតាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ!

# តើ Flight Mode ជាអ្វី? 

ប្រសិនបើអ្នកមិនដាក់ទូរស័ព្ទស្មាតហ្វូនឲ្យទៅជា Flight Mode ទេនោះ វានឹងអាចរំខានដល់ឧបករណ៍អេឡិចត្រូនិចរបស់យន្តហោះ បានយ៉ាងងាយ

នៅពេលដែលអ្នកចុចដំណើរការ Flight Mode មានន័យថា Data services (ដូចជា Wi-Fi GSM Bluetooth -ល-) ទាំងអស់នឹងត្រូវបានបិទអស់។ និយាយឲ្យស្រួលយល់ គឺមានន័យថាទូរស័ព្ទរបស់អ្នកលែងមានដំណើរការវិទ្យុសកម្មហើយ។ ប្រសិនបើអ្នកមិនដាក់ទូរស័ព្ទស្មាតហ្វូនឲ្យទៅជា Flight Mode ទេនោះ វានឹងអាចរំខានដល់ឧបករណ៍អេឡិចត្រូនិចរបស់យន្តហោះ បានយ៉ាងងាយ។

# គ្រាន់តែចាក់សោរទូរស័ព្ទធម្មតា ក៏មិនបានដែរឬ?

ជាការពិតណាស់ បើទោះជាអ្នកចាក់សោរទូរស័ព្ទទុកចោល មិនប្រើប្រាស់ក៏ដោយ ក៏វានៅតែមានដំណើរការស្វែងរកប្រព័ន្ធដែរ ជាពិសេស ប្រេកង់របស់វាអាចនឹងជាន់គ្នាជាមួយប្រេកង់របស់ឧបករណ៍លើយន្តហោះ។ ហេតុនេះ ជម្រើសសុវត្ថិភាពបំផុត គឺដាក់ Flight Mode ។ 

វិទ្យុសកម្មចេញពីទូរស័ព្ទនិងឧបករណ៍អេឡិចត្រូនិចរបស់អ្នក អាចរំខាន និងប៉ះពាល់ដល់ ប្រព័ន្ធទំនាក់ទំនងលើយន្តហោះ រហូតបណ្តាលឲ្យអ្នកបើកយន្តហោះ មិនអាចស្តាប់ឬទទួលព័ត៌មានពី អ្នកគ្រប់គ្រងចរាចរណ៍ហោះហើរ បានឡើយ

# ហេតុអ្វីបានជា ការដែលមិនដាក់ Flight Mode បង្កជាគ្រោះថ្នាក់?

ដូចដែលអ្នកបានដឹងស្រាប់ហើយថា ដំណាក់កាលរៀបឡើង និងត្រៀមចុះចតរបស់យន្តហោះ គឺជាដំណាក់កាលដែលលំបាកជាងគេ ហេតុនេះអ្នកបើកយន្តហោះទាំងឡាយ ត្រូវការទំនាក់ទំនងជាមួយ មជ្ឈមណ្ឌលបញ្ជាការហោះហើរ ដើម្បីផ្តល់ដំណឹងនិងសម្របសម្រួលការឡើងចុះ។ ជាក់ស្តែង វិទ្យុសកម្មចេញពីទូរស័ព្ទនិងឧបករណ៍អេឡិចត្រូនិចរបស់អ្នក អាចរំខាន និងប៉ះពាល់ដល់ ប្រព័ន្ធទំនាក់ទំនងលើយន្តហោះ រហូតបណ្តាលឲ្យអ្នកបើកយន្តហោះ មិនអាចស្តាប់ឬទទួលព័ត៌មានពី អ្នកគ្រប់គ្រងចរាចរណ៍ហោះហើរបានឡើយ។ បែបនេះគឺ គ្រោះថ្នាក់ខ្លាំងណាស់!

# តើគួរប្រើប្រាស់ឧបករណ៍អ្វីវិញ?

• នៅពេលជិះយន្តហោះ អ្នកមិនបើក GSM Wi-Fi ឬ Bluetooth ទេ ទោះបីជា Smartwatches ក៏ដោយ។ ប៉ុន្តែអ្នកអាចប្រើ កាមេរ៉ាថតរូប កាមេរ៉ាវីដេអូ និងម៉ាស៊ីនថតសម្លេងបាន។

• អ្នកក៏អាចប្រើប្រាស់ កុំព្យូទ័រយួរដៃបានដែរ ប៉ុន្តែត្រូវបិទផ្តាច់ Wi-Fi ចេញ។

• អ្នកអាចបិទ Flight Mode វិញបាន លុះត្រាតែមានការប្រកាសប្រាប់ពី អ្នកបំរើការលើយន្តហោះ។ 

ហេតុនេះកុំបណ្តោយឲ្យបញ្ហាតូចមួយ បណ្តាលឲ្យមានផលប៉ះពាល់ដល់សុវត្ថិភាពខ្លួនអ្នក និងអ្នកដទៃឲ្យសោះ

# សរុប

ថ្វីត្បិតតែ ទូរស័ព្ទដែលមិនដាក់ Flight Mode តែ ២ ទៅ ៣ គ្រឿង មិនអាចបង្កជាគ្រោះថ្នាក់អ្វីក៏ពិតមែន តែប្រសិនបើគ្រប់គ្នាលើយន្តហោះមិនព្រមដាក់ Flight Mode ទេនោះ គ្រោះថ្នាក់នឹងកើតឡើងជាក់ជាមិនខាន។ ហេតុនេះកុំបណ្តោយឲ្យបញ្ហាតូចមួយ បណ្តាលឲ្យមានផលប៉ះពាល់ដល់សុវត្ថិភាពខ្លួនអ្នក និងអ្នកដទៃឲ្យសោះ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]