អាមេរិក៖ នៅចាំឈុតសម្លៀកបំពាក់របស់ Conor McGregor មួយកំផ្លេដែលមានអក្សរ F**k You នេះទេ? បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Mirror បានឲ្យដឹងថា ឈុតមួយកំផ្លេនេះ បានដាក់លក់ដេញថ្លៃ ក្នុងតម្លៃរហូតដល់ ៥០០០ផោន (ជាង ៦៥០០ដុល្លារ) ។

គួររំលឹកផងដែរថា កាលពីជំនួបដំបូង ក្នុងយុទ្ធនាការផ្សព្វផ្សាយការប្រកួត Conor McGregor បានស្លៀកមួយឈុតនេះឡើងឆាក ធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងហួសចិត្តគ្រប់ៗគ្នា ដោយអត្ថន័យនៅលើសម្លៀកបំពាក់នេះ គឺមានចេតនាចង់បញ្ឈឺ និងប្រមាថដល់ Floyd Maywheather។

ក្រោយសម្លៀកបំពាក់មួយឈុតនេះទទួលបានការចាប់អារម្មណ៍ លោក David August ដែលជាមិត្តជិតស្និទ្ធិរបស់ Conor McGregor ក៏យកសម្លៀកបំពាក់នេះ ទៅដាក់ដេញថ្លៃនៅលើអ៊ិនធើណេតតែម្តង។

Conor McGregor នឹងឡើងសង្វៀនប្រដាល់ជាលើកដំបូង តទល់នឹងកីឡាករមិនដែលចាញ់ Floyd Maywheather ដែលជាការប្រកួតប្រដាល់ប្រចាំសតវត្ស នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ នៅក្នុងមជ្ឈមណ្ឌល T-Mobile ទីក្រុង Las Vegas សហរដ្ឋអាមេរិក ហើយចំពោះសំបុត្រចូលរួមទស្សនាវិញ ក៏បានចាប់ផ្តើមដាក់លក់ជាផ្លូវការផងដែរ៕ 

ប្រភព៖ Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]