ភ្នំពេញ៖ ក្រោយរៀបអាពាហ៍ពិពាហ៍សិល្បការិនី ផន សុផារី ដែលត្រូវជាកូនស្រី ម្ចាស់ល្ខោនបាសាក់ដ៏ល្បីឈ្មោះ ភី សុគន្ធធី ក៏កំពុងតែមានផ្ទៃពោះកូនដំបូងរបស់ខ្លួនផងដែរ ជាមួយស្វាមី។ 

ទន្ទឹមនឹងនេះលោក សុង សុវណ្ណារ៉ា ដែលជាស្វាមីក៏បានទិញកាដូជាឡាន Audi A7 ស៊េរីថ្មីមួយគ្រឿង ជូនដល់ភរិយាជាទីស្រលាញ់ និងកូនក្នុងផ្ទៃទៀតផង។

ដោយលោកបានប្រាប់ខ្លីៗនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកខ្លួនថា៖ «ស្វាគមន៍សមាជិកថ្មី Audi A7 ជាកាដូសំរាប់ជូនប្រពន្ធ និងកូន»

មិនធម្មតាទេ កាដូរបស់លោក សុង សុវណ្ណារ៉ា ជូនភរិយាជាទីស្រលាញ់សុទ្ធតែ Audi A7 តែម្តង។ 

គួរឱ្យដឹងផងដែរថា អ្នកនាង ផន​ សុផារី បានរៀបមង្គលការតាមប្រពៃណីខ្មែរ កាលពីថ្ងៃទី ១ ឧសភាកន្លងទៅ ដោយមានការចូលរួមអបអរសាទរជាច្រើន ពីអ្នកសិល្បៈ៕

ទស្សនាកម្រងរូបភាពខាងក្រោម៖ 

រូបភាពអ្នកនាង ផន សុផារី និងឡានស៊េរីថ្មី Audi A7
រូបភាពអ្នកនាង ផន សុផារី និងស្វាមី
រូបភាពអ្នកនាង ផន សុផារី និងស្វាមី
រូបភាពអ្នកនាង ផន សុផារី និងស្វាមី
រូបភាពរថយន្ត Audi A7
រូបភាពរថយន្ត Audi A7
រូបភាពរថយន្ត Audi A7
រូបភាពរថយន្ត Audi A7
រូបភាពរថយន្ត Audi A7

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]