ភ្នំពេញ៖ កូនស្រីបណ្ដូលចិត្តរបស់លោកតា វិចទ័រ កញ្ញា នីឡា កាន់តែធំកាន់តែស្រស់ស្អាតប្លែក ខុសពីកាលពីក្មេងដាច់។

តារាស្រីរូបនេះ ហាក់មាននិស័្សយនឹងសិល្បៈព្រោះមិនថា លេងកំប្លែង ច្រៀង កាត់សក់ សម្ដែង ឬធ្វើពិធីការិនីនោះទេ នីឡា អាចធ្វើបានទាំងអស់។

នីឡា បានចូលប្រឡូកក្នុងវិថីមួយនេះ គឺតាំងពីក្មេងវ័យ ដែលមានការជ្រោមជ្រែងពីឪពុក ជាហេតុធ្វើឲ្យនាង អាចហ្វឹកហាត់ សមត្ថភាពសម្ដែង បានយ៉ាងល្អ។

មិនត្រឹមតែមានទេពកោសល្យពេញខ្លួនទេ ឯសម្រស់របស់កញ្ញាវិញ ក៏មិនធម្មតា កាន់តែពិសេសនោះ ទោះទៅដល់ទីណា នីឡា ក៏មិនភ្លេចផ្ដិតយករូបភាពស្អាតៗនោះដែរ។

ដូចថ្មីៗនេះ តាមគណនីរបស់តារាស្រីវ័យក្មេង រូបនេះក៏បានបង្ហោះ នូវរូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីសម្រស់ដ៏ស្រស់ស្អាត ជាមួយស្នាមញញឹមពោរពេញដោយមន្តស្នេហ៍ ដែលស្ថិតនៅលើទឹកដីអង្គរ ធ្វើឲ្យនីឡា កាន់តែលេចធ្លោថែមមួយកម្រិតទៀត៕

ចង់ដឹង នីឡា ស្រស់ស្អាតបែបណា? តោះទៅទស្សនាទាំងអស់គ្នា! 

កូនស្រីបណ្ដូលចិត្តរបស់លោកតា វិចទ័រ កញ្ញា នីឡា
កូនស្រីបណ្ដូលចិត្តរបស់លោកតា វិចទ័រ កញ្ញា នីឡា
កូនស្រីបណ្ដូលចិត្តរបស់លោកតា វិចទ័រ កញ្ញា នីឡា
កូនស្រីបណ្ដូលចិត្តរបស់លោកតា វិចទ័រ កញ្ញា នីឡា
កញ្ញា នីឡា ថតបង្អួតសម្រស់ នៅទឹកដីអង្គរ
កញ្ញា នីឡា ថតបង្អួតសម្រស់ នៅទឹកដីអង្គរ
កញ្ញា នីឡា ថតបង្អួតសម្រស់ នៅទឹកដីអង្គរ
កញ្ញា នីឡា ថតបង្អួតសម្រស់ នៅទឹកដីអង្គរ
កញ្ញា នីឡា ថតបង្អួតសម្រស់ នៅទឹកដីអង្គរ
កញ្ញា នីឡា ថតបង្អួតសម្រស់ នៅទឹកដីអង្គរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា