បារាំង៖ កាលពីថ្ងៃសុក្រកន្លងទៅ ខ្លារខិន២ក្បាល បានបង្ហាញខ្លួននៅក្នុងទ្រុងមួយ ជាមួយសមត្ថភាពហែលទឹកដ៏ពិសេសរបស់ពួកវា នៅឯសួនសត្វ Pessac ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Bordeaux ប្រទេសបារាំង។

ខ្លារខិនទាំង២ក្បាលនោះ មានឈ្មោះថា Catalina អាយុ២ឆ្នាំ និង Mato អាយុ១ឆ្នាំ។ នេះគឺជាលើកដំបូងហើយ ដែលពួកវាបានបង្ហាញខ្លួននៅក្នុងសួនសត្វនៃតំបន់អ៊ឺរ៉ុប។

ឥឡូវនេះពួកវាកំពុងរីករាយជាមួយការរស់នៅក្នុងទ្រុង ដែលមានអាងទឹកទំហំ ១០០ម៉ែត្រគូប និងអាចឲ្យអ្នកទស្សនាមើលឃើញសមត្ថភាពហែលទឹកដ៏អស្ចារ្យរបស់ពួកវាទៀតផង៕

ចង់ដឹងថា Catalina និង Mato ហែលទឹកបានឡូយយ៉ាងណា សូមទស្សនាវីដេអូ និងរូបភាពនៅខាងក្រោម៖

កាលពីថ្ងៃសុក្រកន្លងទៅ ខ្លារខិន២ក្បាល បានបង្ហាញខ្លួននៅក្នុងទ្រុងមួយ ជាមួយសមត្ថភាពហែលទឹកដ៏ពិសេសរបស់ពួកគេ
ពួកគេនៅឯសួនសត្វ Pessac ដែលមានទីតាំងនៅក្នុងទីក្រុង Bordeaux ប្រទេសបារាំង
ខ្លារខិនទាំង២ក្បាលនោះ មានឈ្មោះថា Catalina អាយុ២ឆ្នាំ និង Mato អាយុ១ឆ្នាំ
នេះគឺជាលើកដំបូងហើយ ដែលពួកគេបានបង្ហាញខ្លួននៅក្នុងសួនសត្វនៃប្រទេសអ៊ឺរ៉ុបនេះ
ពួកគេកំពុងតែរីករាយជាមួយការរស់នៅក្នុងទ្រុង ដែលមានអាងទឹកទំហំ១០០ម៉ែត្រគូប
អ្នកទស្សនាទាំងអស់ អាចមើលឃើញពីសមត្ថភាពហែលទឹកដ៏អស្ចារ្យរបស់ពួកគេ
ខ្លារខិនពីរក្បាល អាចហែលទឹកបានយ៉ាងឡូយ
សមត្ថភាពរបស់ពួកគេ ធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលខ្លាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]