បរទេស៖ មុននឹងឈានដល់រដូវកាលថ្មី ខែ្សប្រយុទ្ធឆ្នើមរបស់ក្រុមអធិរាជស Real Madrid និងជាប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ Cristiano Ronaldo បានបង្ហើបថា ខ្លួននឹងបន្ដប្រជែងក្នុងពានរង្វាន់ជាមួយកីឡាករល្បីៗ ដើម្បីបន្តភាពខ្លាំងរបស់ខ្លួន។

ម្ចាស់ជ័យលាភីពានរង្វាន់ Ballon d’Or កាលពីឆ្នាំ២០១៦ នឹងត្រូវព្យាយាមហ្វឹកហាត់យ៉ាងខ្លាំងថែមទៀត ដើម្បីធើ្វយ៉ាងណាការពារតំណែងពានរង្វាន់នេះ ដោយផ្អែកលើទម្រង់លេង និងការប្រកួតជាមួយក្រុមគូប្រជែងជាដើម។  

Ronaldo ថា ខ្លួននឹងប្រជែងជាមួយ Messi, Neymar, Lewandowski ដើម្បីមុខមាត់

«ជាការពិតណាស់ វានឹងក្លាយជាជំនួបដ៏អស្ចារ្យរវាងខ្ញុំ និងពួកគេ» Ronaldo និយាយទៅកាន់សារព័ត៌មាន ESPN អំឡុងពេលកីឡាកររូបនេះធើ្វដំណើរទៅប្រទេសចិន។

គេបន្ដថា៖ «ខ្ញុំប្រកបអាជីពបាល់ទាត់ដោយមាន Messi, Neymar, Lewandowski, Higuain…ជាគូប្រជែង។ ប្រភេទនៃការប្រកួតប្រជែងរបស់ពួកយើងគឺលើភាពត្រឹមត្រូវ ហើយវាក៏ជាការជំរុញទឹកចិត្តខ្ញុំ ដើម្បីបង្កើនភាពល្អប្រស់ើរពីមួយឆ្នាំទៅមួយឆ្នាំផងដែរ»។

Ronaldo បានជួយ Real Madrid ឲ្យឈ្នះពានរង្វាន់ ២ធំៗកាលពីរដូវកាលមុន គឺពានរង្វាន់ La Liga និងពានរង្វាន់ UEFA Champions League៕  

Messi និង Neymar
Lewandowski

ប្រភព៖ Marca

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]