(ភ្នំពេញ)៖ ក្រោយពីផ្ទុះការរិះគន់ លើតារាចម្រៀងប្រុសមាឌធំដំបង លោក ម៉ារ៉ា ប៊ុណ្ណា រឿងចំឡងបទ តារាបែកស្លុយ២០១៧របស់ថៃ មកច្រៀង និងចេញជា MVផ្លូវការហើយនោះ ថ្មីៗនេះតារាចម្រៀងប្រុស លោក ម៉ៃ សុគន្ធ បានផ្ទុះការរិះគន់ជាថ្មី ទៅលើតារាចម្រៀងសាន់ដេ លោក អ៊ីណូ បន្ទាប់ពីចម្លងបទថៃមកច្រៀងដូចគ្នានឹងលោក ម៉ារ៉ា ប៊ុណ្ណា ដែរ។

បង្ហោះភ្ជាប់ ជាមួយឃ្លីបវីដេអូចម្រៀងរបស់លោក អ៊ីណូ តារាប្រុសលោក ម៉ៃ សុគន្ធ បានសរសេរថា «តោះមកមើលបទលំនាំគ្នាថៃ ចំឡងខ្មែរស្រឡាញ់ស្រីសក់ក្រញាញ់ Mr ENO អត់កូពីអីអាលីង Sunday តាស!»។

ជាប្រតិកម្មឆ្លើយតបភ្លាមៗនោះ លោក អ៊ីណូ បានបញ្ជាកថា «អរគុណណាស់លោក ម៉ៃ សុគន្ធ អូស !ច្រឡំស្អីគេចេះ អឺ លោក ម៉ៃ សុគន្ធ តារារៀមច្បងដ៏ល្បីដែរ ខ្ញុំមិនសូវស្គាល់ព្រោះល្បីពេក សុំទោស។ អរគុណណាស់ដែរ ចំណាយពេលវេលាយ៉ាងមានតម្លៃរបស់លោក សម្រាប់ស្រាវជ្រាវ រកបទចម្រៀងដែរជិតពីរឆ្នាំទៅហើយ ដើម្បីយកមកបង្ហាញ ខ្លាចតែគេមិនដឹងថានេះ ជាបទថៃ ដើម្បីបំផុសបំផុល ឲ្យមានសកម្មភាពខ្លាចក្រែងលោ មានគេស្អប់គេរិះគន់ច្រើនដូចលោក» ។

តារាចម្រៀងលោក អ៊ីណូ បាននិយាយទៀតថា «សុំទោសដើមឆ្នាំ២០១៦រហូតមកដល់ឥឡូវនេះ ខ្ញុំមានការកែរប្រែគ្រប់បទចម្រៀងខ្ញុំជោគជ័យនៅលើទីផ្សារសុទ្ធសឹងជា Original Song បើធៀបហ្នឹងលោកសិល្បៈប៉ុន្មានឆ្នាំហើយ រៀមច្បងគេប៉ុន្មានឆ្នាំហើយ តើដែលមានបទ Original ល្បីដែរអត់សុំទោសនេះ ប៉ះចំខ្ញុំខ្ញុំចូលចិត្តនិយាយត្រង់ ឬក៏អារម្មណ៍លោកមួយថ្ងៃៗទំនេរ ឥតប្រយោជន៍ដើរតែរករឿងគេ?»។

លោក អ៊ីណូ បន្តទៀតថា «សូមធ្វើជាសិល្បៈរៀមច្បង ឲ្យគេគោរពផងណាលោក ម៉ៃ សុគន្ធ ព្រោះខ្ញុំមិនដែរស្គាល់លោកហើយ ក៏មិនដែរមានរឿងអ្វីជាមួយលោក។ សូមសប្បាយជាមួយការរិះគន់របស់ប្រិយមិត្តដែលលោកមិនព្រមកែប្រែទៀតចុះ សូមកុំយកខ្ញុំមកពាក់ព័ន្ធ សូមធ្វើជាតារារៀមច្បងឲ្យគេគោរពផង កុំចូលចិត្តដើររករឿងគេ ឥតបានការបែបនេះខំប្រឹងខ្លួនឯងឲ្យតែល្អសិនទៅ!»។

ក្រោយពីមានប្រតិកម្មពីលោក អ៊ីណូ ដោយមិនបង្អង់យូតារាប្រុសលោក ម៉ៃ សុគន្ធ បានចេញមុខឆ្លើយតបទៅវិញថា «អូ អូនថាបងមិនមាន Original Song ល្បីនឹងទេ។ មានម៉្ដេចកើតបើបងមិនដែល ជាតារា Original Song ឯណាហើយក៏មិនដែលចេញបទ Original Song លើទីផ្សារដែរ។ ហើយអូនថា បងចំណាយពេលបងមិនបានចំណាយពេល រុករកទេ តែវាប្រទះឃើញដោយចៃដន្យ តែវាក៏ហួសចិត្តក៏លើកយកមកពីពិចារណាទៅ!»៕

​ម៉ៃ សុគន្ធ និង អ៊ីណូ ព្រលះគ្នា​ទៅវិញ​ទៅមក រឿង​បទ​ចម្រៀង​ចម្លងពី​ថៃ​
លោក ម៉ៃ សុគន្ធ
តារាចម្រៀង អ៊ីណូ

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ីណូ