បរទេស៖ កាលពីខែមិថុនាក្រុមហ៊ុន Apple បានប្រកាសចេញផលិតផលថ្មីរបស់ខ្លួនគឺ Apple Watch 3។ នាឡិកាស៊េរីថ្មីនេះនឹងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ WatchOS 4 រួមជាមួយនឹងកម្មវិធីថ្មីៗមួយចំនួនទៀត។ Apple Watch 3 មិនមែនគ្រាន់តែជានាឡិកាមួយដែលមានរាងស្រស់ស្អាតប៉ុណ្ណោះទេ  ប៉ុន្តែវាក៏អាចជួយសម្រួលដល់ការងារ ទំនាក់ទំនងប្រចាំថ្ងៃ  និងជួយតាមដានសុខភាពរបស់អ្នកប្រើប្រាស់ផងដែរ។

ខាងក្រោមនេះគឺជាផ្នែកសំខាន់ៗ ដែលគេរំពឹងថានឹងមាននៅក្នុង Apple Watch​ 3៖

• មានស៊ីមកាតផ្ទាល់ខ្លួនដែលអាចតភ្ជាប់អ៊ីនធឺណេតបាន

• មានកាមេរ៉ាមុខសម្រាប់ធ្វើការហៅចេញទៅក្រៅជាលក្ខណៈវីដេអូ (FaceTime)

• មានអេក្រង់តូចទំហំ ១,៦៥អ៊ីញ

• មានអេក្រង់លក្ខណៈ Touch-film

• មានទំហំតូចជាងមុន និងស្រាលជាងមុន

• ធន់នឹងទឹក

• អាចតាមដានព័ត៌មាននៃការគេងរបស់អ្នកប្រើប្រាស់

• អាចត្រួតពិនិត្យជាតិស្ករ

• អាចត្រួតពិនិត្យចលនាដង្ហើម

• អាចសាកថ្មដោយឥតប្រើខ្សែបានលឿនជាងមុន

• និងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ WatchOS 4។

គេរំពឹងថា Apple Watch 3 អាចដាក់ចេញលក់នៅក្នុងដើមឆ្នាំ២០១៨ ក្នុងតម្លៃប្រហែល ៣៤៩ដុល្លារ៕

គំរូនាឡិកា Apple Watch 3
គំរូនាឡិកា Apple Watch 3

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]