ភ្នំពេញ៖ ២២ កក្កដា ២០១៧, ក្រុមហ៊ុនដឹកជញ្ជូនពាណិជ្ជកម្មកម្ពុជា-ថៃ Cambodian Thai Logistics and Trading Co., Ltd. (CTLT) បានធ្វើការបើកសម្ពោធផលិតផល ត្រីខកំប៉ុង ម៉ុងគុត ថៈឡេ (MONGKUT TALAY) ថ្មី ដោយធ្វើការអញ្ជើញអ្នកចែកចាយទូទាំងប្រទេស ដើម្បីចូលរួមសម្រាប់ឱកាសពិសេសក្នុងការលក់ជូនអ្នកលក់ដុំលក់រាយ និងអតិថិជនទាំងអស់ដែលប្រព្រឹត្តទៅក្នុងសាល Grand Ballroom នាសណ្ឋាគារភ្នំពេញ Cambodiana។

ក្រុមហ៊ុនដឹកជញ្ជូនពាណិជ្ជកម្មកម្ពុជា-ថៃ បានធ្វើការបើកសម្ពោធផលិតផល ត្រីខកំប៉ុង ម៉ុងគុត ថៈឡេ

ក្រុមហ៊ុនចំណីអាហារ Nautilus Food (Thailand) Co., Ltd. ប្រចាំប្រទេសថៃ គឺជាក្រុមហ៊ុនចែកចាយអាហារសមុទ្រកំប៉ុងដ៏ល្បីល្បាញបំផុតដែលមានវត្តមានក្នុងបណ្តាប្រទេសជាច្រើនក្នុងពិភពលោក។ អ្វីដែលពិសេសសម្រាប់ប្រភេទអាហារសមុទ្រកំប៉ុងសំខាន់ៗរួមមានម៉ាក Nautilus និង ម៉ុងគុត ថៈឡេ (MONGKUT TALAY) ។

គួរបញ្ជាក់ផងដែរថាក្រុមហ៊ុនចំណីអាហារ Nautilus Food (Thailand) Co., Ltd. ប្រចាំប្រទេសថៃ គឺជាក្រុមហ៊ុនមួយដែលសិ្ថតក្នុងការគ្រប់គ្រងរបស់ឧស្សាហកម្មផលិតចំណីអាហារ Pataya Food Industries Co., Ltd. ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៩។ 

ឯកឧត្តម Jirawuth Suwanna – Arj អគ្គទីប្រឹក្សាពាណិជ្ជកម្មនៅស្ថានរាជទូតថៃប្រចាំកម្ពុជា

ស្ថិតក្នុងពិធីបើកសម្ពោធក្រោមអធិបតីភាព ឯកឧត្តម Jirawuth Suwanna – Arj អគ្គទីប្រឹក្សាពាណិជ្ជកម្មនៅស្ថានរាជទូតថៃប្រចាំកម្ពុជាបានធានាអះអាងថា ត្រីខកំប៉ុង ម៉ុងគុត ថៈឡេ (MONGKUT TALAY) គឺជាផលិតផលត្រីខកំប៉ុងមួយក្នុងចំណោមត្រីខដែលមានរសជាតិឆ្ងាញ់បំផុត មានតម្លៃសមរម្យ និងមានគុណភាពល្អបំផុតដែលត្រូវបានផលិតឡើងស្របតាមបទដ្ឋានអនាម័យអន្តរជាតិរបស់ឧស្សាហកម្មផលិតចំណីអាហារ Pataya Food Industries Co., Ltd. ។

ក្រុមហ៊ុនចំណីអាហារ Nautilus Food (Thailand) Co., Ltd. គឺជាក្រុមហ៊ុនចែកចាយអាហារសមុទ្រកំប៉ុងដែលមានវត្តមានក្នុងបណ្តាប្រទេសជាច្រើនក្នុងពិភពលោក

យោងទៅតាមអ្នកតំណាងក្រុមហ៊ុនដឹកជញ្ជូនពាណិជ្ជកម្មកម្ពុជា-ថៃ Cambodian Thai Logistics and Trading Co., Ltd. (CTLT) បានមានប្រសាសន៍ថា ថ្ងៃនេះក្រុមហ៊ុនចំណីអាហារ Nautilus Food (Thailand) Co., Ltd. ប្រចាំប្រទេសថៃបានអនុញ្ញាតឲ្យក្រុមហ៊ុនរបស់គាត់ធ្វើជាក្រុមហ៊ុនចែកចាយផលិតផល ត្រីខកំប៉ុង ម៉ុងគុត ថៈឡេ (MONGKUT TALAY) ផ្តាច់មុខក្នុងប្រទេសកម្ពុជា។

អ្នកតំណាងក្រុមហ៊ុនដឹកជញ្ជូនពាណិជ្ជកម្មកម្ពុជា-ថៃ (CTLT )Co., Ltd. បានបន្ថែមទៀតថាមកទល់ពេលនេះគ្រប់ផលិតផលទាំងអស់ដែលស្ថិតក្រោមម៉ាក ម៉ុងគុត ថៈឡេ (MONGKUT TALAY) គឺត្រូវបានទទួលស្គាល់ថាជាផលិតផលដែលមានគុណភាព និងលក់ដាច់បំផុតក្នុងទីផ្សារប្រទេសថៃ។ ហេតុដូច្នេះហើយក្រុមហ៊ុនដឹកជញ្ជូនពាណិជ្ជកម្មកម្ពុជា-ថៃ (CTLT )Co., Ltd. និងអ្នកចែកចាយ ព្រមទាំងអតិថិជនទាំងអស់នឹងក្លាយជាដៃគូដ៏ជិតស្និទ្ធសម្រាប់កិច្ចសហការដៃគូពាណិជ្ជកម្ម៕​

ក្រុមហ៊ុនបានធ្វើការអញ្ជើញអ្នកចែកចាយទូទាំងប្រទេស ដើម្បីចូលរួមក្នុងឱកាសពិសេសនេះ
កម្មវិធីនេះ បានប្រព្រឹត្តទៅក្នុងសាល Grand Ballroom នាសណ្ឋាគារភ្នំពេញ Cambodiana
សម្រាប់ប្រភេទអាហារសមុទ្រកំប៉ុងសំខាន់ៗរួមមានម៉ាក Nautilus និង ម៉ុងគុត ថៈឡេ (MONGKUT TALAY)
គ្រប់ផលិតផលទាំងអស់ដែលស្ថិតក្រោមម៉ាក ម៉ុងគុត ថៈឡេ (MONGKUT TALAY) គឺត្រូវបានទទួលស្គាល់ថាជាផលិតផលដែលមានគុណភាព និងលក់ដាច់បំផុតក្នុងទីផ្សារប្រទេសថៃ
ត្រីខកំប៉ុង ម៉ុងគុត ថៈឡេ (MONGKUT TALAY) គឺជាផលិតផលត្រីខកំប៉ុងមួយក្នុងចំណោមត្រីខដែលមានរសជាតិឆ្ងាញ់បំផុត មានតម្លៃសមរម្យ និងមានគុណភាពល្អ
កម្មវិធីលក់ជូនដ៏ពិសេសបំផុតនូវផលិតផល ត្រីខកំប៉ុង ម៉ុងគុត ថៈឡេ (MONGKUT TALAY) ថ្មី!សម្រាប់អ្នកចែកចាយបន្ត និងអតិថិជនក្នុងពិធីបើកសម្ពោធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]