ព្រុយណេ៖ ដូចជាប្រិយមិត្ត បានជ្រាបរួចមកហើយ ពីព្រះរាជបុត្រប្រចាំ ប្រទេស ព្រុយណេ ដែលមានរូបរាងស្រស់សង្ហា មានចំណេះដឹង ថែមទាំងព្រះអង្គនៅក្មេងទៀតផង។

អ្វីដែលសំខាន់ជាងនេះ កាលពីម្សិលមិញនេះ រូបភាពរបស់ព្រះអង្គ ត្រូវបាន កក្រើកជាថ្មី ដោយលើកនេះ មានបុរសខ្មែរម្នាក់ បានថតជាមួយនឹងព្រះអង្គតែម្តង ដែលនេះ ជាឱកាសដ៏កម្រមួយ។

ក្នុងនោះ បុរសរូបនោះ បានបង្ហោះរូបប៉ុន្មានសន្លឹក អមជាមួយនឹងវីដេអូខ្លី ដើម្បីអះអាងថា លោក ពិតជាបានថតជាមួយនឹង ព្រះរាជបុត្រមែន ដោយគ្មានការប្រើកម្មវិធីកាត់.ត អ្វីនោះទេ។

រូបលោក ក៏ថែមទាំងសរសេរសារខាងលើរូបថា «ជួបដូចបំណង ព្រះរាជបុត្រក្នុងក្តីប្រាថ្នារបស់ នារីគ្រប់រូប Hater gonna say it’s a photoshop» ។

អ្នកលេងបណ្តាញសង្គមភាគច្រើន ក៏បានច្រណែននឹងលោក ដែលមានសំណាង បានថតជាមួយនឹង ព្រះរាជបុត្រដ៏ស្រស់សង្ហា ប្រចាំប្រទេសព្រុយណេ ហើយជាពិសេសក៏មានអ្នកខ្លះ បានពោលពាក្យថា «ហេតុអ្វីមិនមែនជាខ្ញុំ» ទៀតផង៕

ចង់ដឹងថា រាជបុត្រប្រចាំ ប្រទេសព្រុយណេ សង្ហាប៉ុណ្ណា នៅខាងក្រៅ តោះមើលរូបខាងក្រោមទាំងអស់គ្នា៖

ព្រះរាជបុត្រប្រចាំ ប្រទេសព្រុយណេ
ព្រះរាជបុត្រប្រចាំ ប្រទេសព្រុយណេ
ព្រះរាជបុត្រប្រចាំ ប្រទេសព្រុយណេ
ព្រះរាជបុត្រប្រចាំ ប្រទេសព្រុយណេ

ប្រភព៖ ហ្វេសប៊ុក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]