ភ្នំពេញ៖ ការប្រកួតជម្រុះពានរង្វាន់ AFC Championship ក្រោមអាយុ២៣ឆ្នាំ ក្នុងពូលJ បានបញ្ចប់ទៅដោយ U-23 កម្ពុជា យកឈ្នះ ហ្វីលីពីន ក្នុងលទ្ធផល ១-០ តែសោកស្តាយក្រុមដែលមានរហស្សនាមគោព្រៃ មិនអាចឡើងទៅលេងវគ្គបន្ត ស្របពេល U-23 ចិន និងជប៉ុន ជាក្រុមខ្លាំង មានឱកាសឡើងទៅវគ្គបន្ត។

U-23 កម្ពុជា យកឈ្នះ ហ្វីលីពីន ក្នុងលទ្ធផល ១-០

ក្រុម U-23 កម្ពុជាមានឱកាសច្រើន ក្នុងការប្រកួត តែស៊ុតបានតែមួយគ្រាប់ ខណៈ ច្រឹង ពលរដ្ឋ មានឱកាសរកមួយគ្រាប់ទៀតជូនក្រុមជម្រើសជាតិ តែសំណាងមិនល្អ ស៊ុតប៉េណាល់ទីមិនចូល ធ្វើឲ្យលទ្ធផល ១-០ រក្សាដល់ចប់ការប្រកួត។

៣ប្រកួត របស់ U-23 ហ្វីលីពីន គឺចាញ់ទាំង៣ប្រកួត ហើយចំពោះការប្រកួតចុងក្រោយដែលចាញ់កម្ពុជាកាលពីយប់មិញនេះ លោក Marlon Maro ដែលជាគ្រូបង្វឹករបស់ហ្វីលីពីន បានលើកសរសើរកីឡាករ ច្រឹង ពលរដ្ឋ អំពីទម្រង់លេងរបស់គេ បើទោះជាក្នុងការប្រកួត ខ្សែបម្រើរូបនេះ ស៊ុតបាល់ប៉េណាលទីមិនចូលក៏ដោយ។

ច្រឹង ពលរដ្ឋ ត្រូវបានគ្រូបង្វឹក U-23 ហ្វីលីពីនសរសើរថា កីឡាកររូបនេះបានបង្ហាញទម្រង់លេងល្អជាងគេ ដោយសារតែគាត់បម្រើបានល្អ និងថែមទាំងជួយចុះមកការពារខាងក្រោមទៀត។

គួរបញ្ជាក់ថា ឆ្លងកាត់៣ប្រកួតកន្លងមក កម្ពុជា មាន៤ពិន្ទុ ដោយប្រកួតស្មើ១ ចាញ់១ និងឈ្នះ១ ឈរលេខរៀងទី៣ ក្នុងពួល J ត្រូវធ្លាក់ចេញពីការប្រកួតជម្រុះនេះជាមួយហ្វីលីពីន ដែលឈរនៅបាតតារាង ស្របពេលដែលចិនស្ថិតនៅកំពូលតារាង និងជប៉ុនលេខ២ មានសិទ្ធជាប់ទៅវគ្គបន្ទាប់៕ 

គ្រូ U23 ហ្វីលីពីន សរសើរ ច្រឹង ពលរដ្ឋ ទោះស៊ុតប៉េណាល់ទីមិនចូល
លោក Marlon Maro ដែលជាគ្រូបង្វឹករបស់ហ្វីលីពីន បានលើកសរសើរកីឡាករ ច្រឹង ពលរដ្ឋ អំពីទម្រង់លេងរបស់គេ បើទោះជាក្នុងការប្រកួត ខ្សែបម្រើរូបនេះ ស៊ុតបាល់ប៉េណាលទីមិនចូលក៏ដោយ
ឆ្លងកាត់៣ប្រកួតកន្លងមក កម្ពុជា មាន៤ពិន្ទុ ដោយប្រកួតស្មើ១ ចាញ់១ និងឈ្នះ១ ឈរលេខរៀងទី៣

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]