ខេត្តកំពត ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា បុរស​​ម្នាក់​ធ្វើ​សកម្មភាព​ចាប់រំលោភ​លើ​ក្មេង​ស្រី​នៅ​ក្នុង​អង្រឹង ប៉ុន្តែ​ការ​ប៉ុនប៉ង​នេះ​មិន​បាន​​សម្រេច កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែល​១០ ទៅ​១១​ព្រឹក​ថ្ងៃ​ទី​១៨ កក្កដា កន្លង​មក ទើបតែ​បែកធ្លាយ​ដល់​ម្តាយ​នាងនៅ​ពេលនេះ ។

សេចក្តីរាយ​ការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ​តេ​ង ខ្នេ​ង អាយុ​៣៧​ឆ្នាំ ត្រូវឃាត់ខ្លួន ។ ដោយឡែក​ ក្មេង​ស្រី​រង​គ្រោះ​មាន​​អាយុ​៦​ឆ្នាំ មាន​ម្តាយ​ធ្វើការ​នៅ​រាជធានី​ភ្នំពេញ ។ សព្វថ្ងៃ​នាង​តូច​​ ត្រូវម្តាយ​​​​ទុក​ឱ្យ​​នៅ​ជាមួយ​ជីដូន​មើលថែ ។ មុន​ពេល​បែកធ្លាយ​រឿង​​នេះ គឺ​ខណៈ​ម្តា​យមក​លេង​ផ្ទះ​បាន​ហៅ​កូនស្រីមក​​ណែនាំ​ កុំ​ឱ្យ​ចូលចិត្តិ​ទៅ​ដើរ​លេង​នៅផ្ទះ​​របស់​ជនសង្ស័យ ។

​នៅ​ដែល​ពេល​​​ម្តាយ​ណែនាំ​នោះ ស្រាប់តែ​ក្មេង​ស្រី​​ប្រាប់​វិញ​ម្តាយ​ថា ជន​ម្នាក់​នេះ​បាន​រំលោភ​នាង​រួច​ហើយ ម្តាយ​ឮ​កូន​និយាយ​ដូចនេះ ទើប​ភ្ញាក់ផ្អើល និង​រត់​ប្តឹង​សមត្ថកិច្ច​ភ្លាម ។ យោង​លោក​ហ៊ីង ឈុំ ជា​អធិការ​ស្រុក​ដងទង់​ឱ្យ​ដឹង​ដែរ​ថា ក្រោយ​ម្តាយ​ក្មេង​ស្រី​បាន​មក​ដាក់​ពាក្យ​ប្តឹង លោក​​ក៏​​បញ្ជា​ឱ្យ​មេ​ប៉ុស្តិ៍​ល្អាងចុះ​ឃាត់ខ្លួន​ជនសង្ស័យ​​នៅ​នឹង​កន្លែង​កើតហេតុ ។

តាម​ចម្លើយ​សារភាព​ជនសង្ស័យ​​ថា នៅ​ថ្ងៃ​កើតហេតុ ខ្លួន​បាន​ដេក​លេង​នៅ​ក្នុង​អង្រឹង​ជាមួយ​ក្មេង​ស្រី​នោះ​មែន ប៉ុន្តែ​ខ្លួន​មិន​បាន​រំលោភ​ក្មេង​នោះ​ទេ ។ ដោយឡែក ​ក្មេង​ស្រី​រង​គ្រោះ​បាន​រៀបរាប់​​ថា ​នៅថ្ងៃកើតហេតុនោះ នាង​កំពុង​ដេក​លេង​នៅផ្ទះ ស្រាប់តែ​ឈ្មោះ​តេ​ង​ខ្នេ​ង (​ជន​ស​ង្ស​យ័​) ហៅ​ជិះ​កង់​ទៅ​លេង​ផ្ទះ​គាត់ ខ្លួន​ក៏​ព្រមទៅ​ជាមួយ ។

លុះ​ទៅ​ដល់​ផ្ទះ ឈ្មោះ​ខ្នេ​ង​ឱ្យ​ឡើង​ដេក​ក្នុង​អង្រឹង រួច​បើក​ទូរ​សព្ទ័​រឿង​តុក្កតា​ឱ្យ​មើល ។ បន្ទាប់​មក​បាន​យក​ភួយ​មក​គ្រប​ពីលើ​ហើយ​ជនសង្ស័យ​បាន​ស្រាត​ខោអាវ​អស់ និង​សើយសំពត់​ខ្លួន​រំលោភ​តែ​ម្តង ប៉ុន្តែ​មិន​បាន​សម្រេច​នោះ​ទេ ។

លោក​អធិការ​បន្ត​ថា នៅ​ពេល​បាន​ចម្លើយ​ភាគី​ទាំង​សងខាង​ហើយ លោក​បាន​រាយការណ៍​ជូន​មក​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ទើប​មានការ​ឃាត់ខ្លួន​ជនសង្ស័យ​តែ​ម្តង ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ​តេ​ង ខ្នេ​ង អាយុ​៣៧​ឆ្នាំ ត្រូវឃាត់ខ្លួន
រូបភាព កុមារីរងគ្រោះ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]