សុខភាពពោះវៀនតូច និងពោះវៀនធំរបស់មនុស្ស គឺមានសារៈសំខាន់ណាស់ ពីព្រោះវាដើរតួជាផ្នែកមួយ ក្នុងការរំលាយអាហារ ស្រូបយកអាហារដែលកិនមិនបែក ជាពិសេស ជាកន្លែងដែលផ្ទុកទៅដោយកាកសំណល់ និងជាតិពុលជាច្រើន។

ដោយហេតុនេះហើយបានជាថ្ងៃនេះ យើងនឹងលើកឡើងនូវ រូមមន្តភេសជ្ជៈមួយ ដែលជួយសម្អាតពោះវៀន  និងជាតិពុលបានតាមធម្មជាតិ ដូចខាងក្រោមនេះ! 

សុខភាពពោះវៀនតូច និងពោះវៀនធំរបស់មនុស្ស គឺមានសារៈសំខាន់ណាស់ ពីព្រោះវាដើរតួជាផ្នែកមួយ ក្នុងការរំលាយអាហារ ស្រូបយកអាហារដែលកិនមិនបែក ជាពិសេស ជាកន្លែងដែលផ្ទុកទៅដោយកាកសំណល់ និងជាតិពុលជាច្រើន

# គ្រឿងផ្សំ ៖

• ទឹកកិនចេញពីផ្លែប៉ោមសុទ្ធ កន្លះពែង

• ទឹកកិនចេញពីខ្ញី ១ ស្លាបព្រាបាយ

• ទឹករបស់ក្រូចឆ្មារ ២ ស្លាបព្រាបាយ

• អំបិលគ្រួស កន្លះស្លាបព្រាបាយ

• ទឹកក្តៅឧណ្ណៗ កន្លះពែង។ 

នេះជារូមមន្តភេសជ្ជៈមួយ ដែលជួយសម្អាតពោះវៀន និងជាតិពុលបានតាមធម្មជាតិ

# របៀបអនុវត្ត ៖

ងាយៗ ដោយគ្រាន់តែលាយគ្រឿងផ្សំរៀបរាប់ខាងលើ ចូលគ្នា រួចកូរឲ្យសព្វ ជាការស្រេច។ អ្នកអាចទទួលទានវាមួយកែវ ពេលពោះទទេរជារៀងរាល់ព្រឹក បន្ទាប់មកទទួលទាន ២ ទៅ ៣ កែវ បន្ទាប់ពីអាហារថ្ងៃត្រង់ និង ២ កែវបន្ថែមទៀត ប្រហែលជាម៉ោង ៦ ឬ ៧ ល្ងាច។ ដើម្បីទទួលបានលទ្ធផលជាទីគាប់ចិត្ត អ្នកត្រូវតែទទួលទានយ៉ាងហោចណាស់ ក៏មួយថ្ងៃ ៥ កែវដែរ (គួរបញ្ជាក់ផងដែរថា វាមានប្រសិទ្ធភាពសម្រាប់តែ ១ ថ្ងៃទេ)។

*** បញ្ជាក់ *** សម្រាប់អ្នកមានជំងឺទឹកនោមផ្អែម ស្រ្តីមានគក៌ និងអ្នកមានប្រតិកម្មអាឡែហ្ស៊ី ត្រូវសាកសួរគ្រូពេទ្យជាមុន ថាតើអាចទទួលទានបានឬក៏អត់។

# អត្ថប្រយោជន៍ ៖ 

នេះជារូមមន្តភេសជ្ជៈមួយ ដែលជួយសម្អាតពោះវៀន និងជាតិពុលបានតាមធម្មជាតិ

ខ្ញីអាចជួយកាត់បន្ថយការទល់លាមក និងជួយដល់សុខភាពពោះវៀនរបស់អ្នកទាំងមូល។ មិនត្រឹមប៉ុណ្ណោះ វាថែមទាំងជួយដល់អ្នកមានជំងឺលើសឈាម ឈឺក្បាលប្រកាំង ផ្តាសាយ និងក្អួតចង្អោរបានទៀតផង។

រីឯក្រូចឆ្មារ គឺសំបូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន C ខ្ពស់ ជួយដល់សុខភាពពោះវៀន និងក្រពះ ដោយរក្សាតុល្យភាពអាស៊ីតបានយ៉ាងល្អប្រសើរ។

សម្រាប់ផ្លែប៉ោមវិញ មានជាតិសរសៃច្រើន ដែលអាចជួយដល់ប្រព័ន្ធរំលាយអាហារទាំងមូល ជាពិសេស ជួយរុញជាតិពុល ព្រមទាំងកាកសំណល់ចេញពីក្នុងពោះវៀនបានយ៉ាងមានប្រសិទ្ធភាព។ ជាងនេះទៅទៀត ផ្លែប៉ោម ជួយបញ្ចុះកូឡេស្តេរ៉ូលក្នុងឈាម និងរក្សាតុល្យភាពជាតិស្ករបានថែមទៀត៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]