ភ្នំពេញ៖ បើទោះបីពេលនេះ ជីវិតគ្រួសារ របស់លោក ប៉ែន​ ចំរ៉ុង និង​អ្នកនាង ភិន សុដាលីស ត្រូវបានបញ្ចប់សព្វគ្រប់ពិតមែន តែមើលទៅ លោក ហាក់ដូចជា មិនដាច់អាល័យ ទៅលើកូនស្រីដ៏គួរឲ្យស្រលាញ់របស់លោកសោះ។

ជារឿយៗ រូបលោក តែងតែបង្ហើរពាក្យប្លែកៗ​ដែលចង់ ឲ្យគ្រប់គ្នាដឹងថា រូបលោក ពិតជានឹកកូនរបស់ខ្លួនខ្លាំងណាស់​ ទោះបីជា លោកមិនដែល បានជួបមុខក៏ដោយ។

ជាពិសេស កាលពីម្សិលមិញ តារាប្រុសរូបនេះ ក៏បានបង្ហោះរូបជាមួយនឹង​ក្មេងតូចម្នាក់ ដែលពិតជាស្រដៀងនឹង​កូន របស់លោកមែនទែន គឺត្រង់ទម្រង់មុខ និង សក់រួញៗតែម្តង។​ ក្នុងនោះ លោក ក៏បានសរសេរសារខ្លីថា «ដូចណាស់ នឹកណាស់»។

ថ្វីបើ លោក ប៉ែន ចំរ៉ុង បានសរសេរសារខ្លី បែបនេះក៏ពិតមែន តែអ្នកគាំទ្រ យល់ច្បាស់ថា លោក ស្រលាញ់កូនស្រីរបស់លោកណាស់ រហូតដល់ថ្នាក់ពរកូនគេ តែបែរជានឹកកូនខ្លួន ហើយថែមទាំងអ្នកខ្លះ បានសាកសួរលោកថា «តើធ្លាប់បានទៅជួបកូនស្រីដែរអត់?»។

ចុះប្រិយមិត្តយល់ថា ក្មេងតូចនោះ មុខស្រដៀង Katherina ដែលជាកូនរបស់ លោក ប៉ែន ចំរ៉ុង និង អ្នកនាង ភិន សុដាលីស ដែរទេ?

តារាប្រុស ប៉ែន ចំរ៉ុង
តារាប្រុស ប៉ែន ចំរ៉ុង
លោក ប៉ែន ចំរ៉ុង និងក្មេងតូច ដែលធ្វើឲ្យលោក គិតថា មុខដូចកូនលោក
កូនស្រី របស់ប៉ែន​ ចំរ៉ុង និង អ្នកនាង ភិន សុដាលីស
កូនស្រី របស់ប៉ែន​ ចំរ៉ុង និង អ្នកនាង ភិន សុដាលីស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ែន ចំរ៉ុង