(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងមួយ ដោយប្រកាសថា ប្រទេសកម្ពុជា នឹងទទួលឥទ្ធិពលព្យុះទី៨ឈ្មោះ សុនកា ( SONCA ) ដែលនឹងបង្កឲ្យមានភ្លៀងធ្លាក់ច្រើន ផ្ទៃសមុទ្រមានរលកខ្ពស់ៗ ហើយទឹកទន្លេក៏នឹងហក់ឡើងវិញជាថ្មី។

សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក បានបញ្ជាក់ថា ស្ថានភាពបែបនេះ នឹងបន្តកើតមានឡើងរហូតដល់ចុងខែកក្កដា ឆ្នាំ២០១៧ ហើយតំបន់មាត់សមុទ្រ នឹងបង្កឲ្យមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន រលកសមុទ្រធំៗ និងមានខ្យល់បក់ខ្លាំង។

ជាមួយស្ថានភាពបែបនេះ ក្រសួងធនធានទឹក សូមអំពាវនាវឲ្យប្រជានេសាទ និងប្រជាពលរដ្ឋធ្វើដំណើរតាមមាត់សមុទ្រ បង្កើនការប្រុងប្រយ័ត្ន ចៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ៕

សូមអានខ្លឹមសារលម្អិត នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមខាងក្រោមនេះ៖

សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម
ឥទ្ធិពលព្យុះទី៨ ឈ្មោះ SONCA នឹងធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់ច្រើន ផ្ទៃសមុទ្រមានរលកខ្ពស់ៗ ហើយទឹកទន្លេក៏នឹងហក់ឡើង
ប្រទេសកម្ពុជា នឹងទទួលឥទ្ធិពលព្យុះទី៨ឈ្មោះ សុនកា ( SONCA ) ដែលនឹងបង្កឲ្យមានភ្លៀងធ្លាក់ច្រើន ផ្ទៃសមុទ្រមានរលកខ្ពស់ៗ ហើយទឹកទន្លេក៏នឹងហក់ឡើងវិញជាថ្មី

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]