រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​លោក​ភី​ម៉ៃ ធូរស្រាល​ក្នុង​អារម្មណ៍​បន្តិច​បន្ទាប់​ពី​បាន​សុំ​ទោស​ជា​សាធារណៈ​ចំពោះ​ការ​ចូលរួម​សម្តែង​បទ «​តារា​បែក​ស្លុយ​២០១៧ » ចម្លង​ពី​ថៃ​ដែល​មានការ​រិះគន់​ខ្លាំង ។

លោក​ភី ម៉ៃ ជា​តារា​សម្តែង​ដែល​មានការ​ងារ​ជាប់​រដឹក​ទាំង​សម្តែង​រឿង​ដុំ និង​រឿង​ភាគ​។ នៅ​ពេល​លោក​ភី ម៉ៃ ភ្លាត់ស្នៀត​ចូលរួម​សម្តែង​បទ​ចម្រៀង «​តារា​បែក​ស្លុយ​២០១៧» ដែល​ចម្លង​ពី​ថៃ​ច្រៀង​ដោយ​លោក​ម៉ា​រ៉ា ប៊ុ​ណ្ណា ធ្វើ​ឱ្យ​ផលិតករ​នានា និង​អ្នក​រាប់អាន​ស្រឡាំងកាំង ។ លោក​ភី ម៉ៃ មិន​បាន​ពិនិត្យ​ឱ្យ​បាន​ដិត​ដល់​មុន ពេល​ថត​ទើប​ជួប​រឿង​បែប​នោះ ។

លោក​ភី ម៉ៃ ដែល​ត្រៀម​បង្ហាញ​ស្នាដៃ​ថ្មី​រឿង​«​សសរកន្លោង​» របស់​ផលិតកម្ម​ឥន្ទ្រា​និមិត្ត​ខកចិត្ត​ស្ទើរតែ​ដេក​យំ​នៅ​ពេល​ដឹង​ថា​បទ​ចម្រៀង​«​តារា​បែក​ស្លុយ​២០១៧» ជា​បទ​ចម្លង​តាម​ថៃ ។ រវាង​លោក​ភី ម៉ៃ និង​លោក​ម៉ា​រ៉ា ប៊ុ​ណ្ណា ជា​មិត្ត ដូច្នេះ​ហើយ​ពឹង​ឱ្យ​ជួយ​ថត​បទ​ថ្មី​ក៏​យល់ព្រម ។ ម្យ៉ាង​លោក​ភី ម៉ៃ យល់​ស្មានថា បទ​ចម្រៀង​ដែល​លោក​ម៉ា​រ៉ា ប៊ុ​ណ្ណា ជា​បទ​ថ្មី​ស្នាដៃ​ខ្មែរ​ទើប​រីករាយ​នឹង​ចូលរួម ។ «​ស្រាប់តែ​ចាប់ផ្តើម​ថត​ទៅ​ជា​បទ​របស់​ថៃ​វិញ ធ្វើ​ឱ្យ​បុក​ពោះ​ភ័យ ដឹង​ថា​គេ​នឹង​រិះគន់​ហើយ តែ​ដកថយ​មិនកើត​យើង​ថា​ជួយ​គេ​ហើយ​មាន​តែ​ខំ​បំពេញ​តួនាទី​ឲ្យ​ចប់​តែ​ម្តង​ទៅ ។

ក្រោយ​ពេល​បទ​នេះ​ចេញ​មក​គេ​រិះគន់​ខ្ញុំ​ពិបាកចិត្ត​ណាស់ ខ្ញុំ​ត្រូវ​គេ​ថា​ឲ្យ​ជា​បន្តបន្ទាប់ ហើយ​ក៏​ដឹង​ដែរ​ថា​ពិតជា​កើតរឿង​ដូច​ការ​គិត​មែន ។ សន្យា​ថា​នឹង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​ជាង​នេះ​នា​ឱកាស លើក​ក្រោយ​ៗ​ទៀត មិន​ឱ្យ​ដូច​ពេល​នេះ​ទេ វា​ជា​បទ​ពិសោធន៍​មួយ​ដែល​ខ្ញុំ​ត្រូវ​ចង​ចាំ​ជា​មេរៀន​» ។

ការ​រិះគន់​បទ​ចម្រៀង «​តារា​បែក​ស្លុយ​២០១៧» របស់​លោក​ម៉ា​រ៉ា បុ​ណ្ណា កក្រើក​ពេញ​ហ្វេ​ស​ប៊ុ​ក ។ ការ​រិះគន់​ក៏​ព្រោះតែ​បទ​នេះ​លួច​ចម្លង​ពី​បទ​ល្បី​របស់​ប្រទេស​ថៃ ។

តារា​សម្តែង​ជា​ច្រើន​ដែល​រួម​គ្នា​រាំ​បែប​បែក​ស្លុយ​ក្នុង​បទ​នោះ ក៏​ទទួល​រង​ការ​រិះគន់​យ៉ាង​អាម៉ាស់​ដូច​លោក​ម៉ា​រ៉ា ប៊ុ​ណ្ណា​ដែរ ៕

តារា​សម្តែង​លោក​ភី​ម៉ៃ ធូរស្រាល​ក្នុង​អារម្មណ៍​បន្តិច​បន្ទាប់​ពី​បាន​សុំ​ទោស​ជា​សាធារណៈ​ចំពោះ​ការ​ចូលរួម​សម្តែង​បទ «​តារា​បែក​ស្លុយ​២០១៧ » ចម្លង​ពី​ថៃ​ដែល​មានការ​រិះគន់​ខ្លាំង
លោកនិយាយថា ក្រោយ​ពេល​បទ​នេះ​ចេញ​មក​គេ​រិះគន់​ខ្ញុំ​ពិបាកចិត្ត​ណាស់ ខ្ញុំ​ត្រូវ​គេ​ថា​ឲ្យ​ជា​បន្តបន្ទាប់ ហើយ​ក៏​ដឹង​ដែរ​ថា​ពិតជា​កើតរឿង​ដូច​ការ​គិត​មែន ។ សន្យា​ថា​នឹង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​ជាង​នេះ​នា​ឱកាស លើក​ក្រោយ​ៗ​ទៀត មិន​ឱ្យ​ដូច​ពេល​នេះ​ទេ វា​ជា​បទ​ពិសោធន៍​មួយ​ដែល​ខ្ញុំ​ត្រូវ​ចង​ចាំ​ជា​មេរៀន​»

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]