រាជធានីភ្នំពេញ ៖ លោកប៉ែន សារ៉ាវ ជាអ្នកចម្រៀង តែចាប់អាជីពសម្តែងទៀត ហើយមានការងារជាបន្តបន្ទាប់ ។
លោកប៉ែន សារ៉ាវ បានចេញMV ចម្រៀងថ្មីកាលពីព្រឹកថ្ងៃទី២២ កក្កដា ២០១៧ ដោយមានចំណងជើងថា «រៀបការទៅអូន» ។ បទចម្រៀង«រៀបការទៅអូន» មានការចូលរួមសម្តែងដោយកញ្ញាសុខ មុនីរក្សា ជាតារាកំពុងតែលេចធ្លោ ។
លោកប៉ែន សារ៉ាវ និយាយថា លោកមិនបោះបង់ចោលអាជីពចម្រៀងទេ ព្រោះលោកមានប្រវត្តិចូលពិភពសិល្បៈតាមរយៈការប្រឡងចម្រៀងមុនគេ គឺក្រុម Boy Band នៅទូរទស្សន៍សុីធីអិនជាមួយលោកខេម។ បន្ទាប់ពីនោះមកលោកសារ៉ាវងាកចាប់អាជីពសម្តែងទៀត ។ លោកបានបន្តថតពីមួយរឿងទៅមួយរឿង ។ បច្ចុប្បន្នលោកប៉ែន សារ៉ាវ ឆ្លៀតពេលវេលាផលិតបទចម្រៀង ដើម្បីចូលរួមលើកតម្លៃសិល្បៈចម្រៀង ។
លោកប៉ែន សារ៉ាវ និយាយថា «បទចម្រៀង«រៀបការទៅអូន»នេះមានការបញ្ចូលនូវអារម្មណ៍មនោសញ្ចេតនាខ្ពស់ណាស់ដោយតម្រូវឲ្យយើងផ្ចិតផ្ចង់ច្រើនមុននឹងថតនិងសម្តែងជាផ្លូវការ ហើយអរគុណមិត្តរួមការងារទាំងអស់បានសហការជួយឲ្យដំណើរទៅមុខយ៉ាងរលូន ។ ខ្ញុំនៅមានបទចម្រៀងបន្តទៀតដើម្បីផលិតជូនមហាជនបានទស្សនាបន្តទៀត» ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]