ជប៉ុន៖  ខែ្សប្រយុទ្ធរបស់ក្រុមជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា បានចូលលេងក្នុងការប្រកួតមិត្ដភាពកំដៅសាច់ដុំឲ្យក្រុម Fujieda MYFC ហើយបានស៊ុតបញ្ចូលទីដោយគ្រាប់បាល់ហ្រ្វីឃីកយ៉ាងស្អាត ដែលជួយឲ្យក្រុមរបស់ខ្លួនយកឈ្នះក្រុម Kariya FC ដោយលទ្ធផល ២-១ កាលពីព្រឹកមិញនេះ។

តារាឆ្នើមមានប្រភពមកពីខេត្ដកំពតរូបនេះ ពុំទាន់មានមុខក្នុងការប្រកួតផ្លូវការ​សម្រាប់ក្រុមដែលស្ថិតលំដាប់ទី៣នៃលីកជប៉ុននេះនៅឡើយទេ ចាប់តាំងពីផ្ទេរពីក្លិបបឹងកេតក្នុងកិច្ចសន្យាខ្ចីជើងកាលពីខែកុម្ភៈកន្លងទៅ។

ទោះជាយ៉ាងណាវឌ្ឍនាកា ក៏ធ្លាប់បញ្ជាក់ដែរថា ខ្លួនពុំទាន់បោះបង់ឬរាថយក្នុងការប្រជែងយកជម្រើសដំបូងនៅឡើយទេ ពោលគឺរូបគេនឹងខិតខំហ្វឹកហាត់ ព្យាយាមធ្វើយ៉ាងណាដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យកាន់តែខ្លាំងបន្ថែមទៀត។ 

ជាក់ស្ដែងកាលពីព្រឹកមិញនេះ ក្រុម Fujieda MYFC បានធើ្វការប្រកួតមិត្ដភាពកំដៅសាច់ដុំ ដែលក្នុងនោះតារាឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា ក៏បានចូលលេងផងដែរ ថែមទាំងស៊ុតបញ្ចូលទីដោយបាល់ហ្រ្វីឃីតយ៉ាងស្អាត។ លទ្ធផលក្នុងការប្រកួតនោះគឺ Fujieda MYFC ២-១ Kariya FC៕

ចង់ដឹងថាវឌ្ឍនាកា ស៊ុតបញ្ចូលទីយ៉ាងណាដែរនោះ សូមទស្សនាវីដេអូខាងក្រោម៖ 

សកម្មភាពការប្រកួត
សកម្មភាពការប្រកួត
សកម្មភាពការប្រកួត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]