ភ្នំពេញ៖ កាលពីយប់មិញ បេក្ខភាពប្រលងកម្មវិធីលំដាប់ពិភពលោក The Voice Kid ប្អូនស្រី ឃុយ ម៉ីហៀង បានបកស្រាយបទចម្រៀង «នៅតែចាំ» សម្រាប់ការប្រកួតមួយនេះ។ គ្រាន់តែចាប់ផ្ដើមច្រៀង ប្អួនស្រីទទួលបានសម្លេងទះដៃយ៉ាងខ្លាំង ពីប្រិយមិត្តអ្នកទស្សនា។

លើសពីនេះប្អូនស្រី ក៏ទទួលបានបេតុងដល់ទៅ៣ពី  Coach រួមមាន លោក ព្រាប សុវត្ថិ កញ្ញា សុគន្ធ និសា និងកញ្ញា ឱក សុគន្ធកញ្ញា ផងដែរ។

អ្វីដែលគ្រប់គ្នា កាន់តែភ្ញាក់ផ្អើលនោះ នៅពេលដែលបានស្ដាប់នូវ ប្រវត្តិប្អូនស្រី ឃុយ ម៉ីហៀង Coachម្នាក់ៗ ហាក់ប្រែប្រួលទឹកមុខភ្លាម ដោយប្ដូរមកនូវភាព ក្រៀមក្រំអាណិតអាសូរប្អូនស្រីជាខ្លាំង។ ជាពិសេស យើងសង្កេតឃើញ Coach ឱក សុគន្ធកញ្ញា បានស្រក់ទឹកភ្នែក ចំពោះមុខអ្នកទស្សនារាប់រយនាក់ ទាំងមិនបានលាក់បាំងអ្វីបន្តិចសោះ។ 

រូបភាព ឱកសុគន្ធកញ្ញា ស្រក់ទឹកភ្នែកពេលស្ដាប់ប្រវត្តិប្អូនស្រី ឃុយ ម៉ីហៀង
រូបភាព ឱកសុគន្ធកញ្ញា ស្រក់ទឹកភ្នែកពេលស្ដាប់ប្រវត្តិប្អូនស្រី ឃុយ ម៉ីហៀង

បន្ទាប់ពីស្ដាប់ប្រវត្តិនៃការតស៊ូរបស់ ប្អូនស្រីរួចហើយ កញ្ញា ឱក សុគន្ធកញ្ញា បានផ្ញើសារ លើកទឹកចិត្ត ដល់ប្អូនស្រីទៀតផង៕

រូបភាព ឱកសុគន្ធកញ្ញា និងលោកព្រាប សុវត្ថិ ផ្ដល់ដំបូន្មាន និងលើកទឹកចិត្តដល់ប្អូនស្រី ឃុយ ម៉ីហៀង

ចង់ដឹងកាន់តែច្បាស់ពីទិដ្ឋភាព ទាំងស្រុងក្នុងកម្មវិធីដ៏ធំមួយនេះ តោះទៅទស្សនាវីដេអូទាំងអស់គ្នា!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា